ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី ខេត្តឆ្នាំ២០២៧-២០២៩ និងនីតិវិធីបច្ចេកទេសនៃការរបៀចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៧
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ឆ្នាំ ២០២៦

ខេត្តប៉ៃលិន៖ ថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០០៨ សហវ.សរណ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី ខេត្តឆ្នាំ២០២៧-២០២៩ និងនីតិវិធីបច្ចេកទេសនៃការរបៀចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០២៧ ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងលោក ថាន សីលា តំណាងអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងមានការអញ្ជើញចូលរួមដោយលោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន និងលោក លោកស្រីមន្ត្រីជំនាញនៃរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ចំណុះរដ្ឋបាលខេត្តប៉ៃលិន។

ព័ត៌មានទាក់ទង