ជ្រើសរើសភាសា: Khmer Khmer English English

ព្រឹត្តិការណ៍ព័ត៌មានរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញ​វត្ថុខេត្តប៉ៃលិន



កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ

ខេត្តប៉ៃលិន៖ ថ្ងៃចន្ទ ៧រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន មានរបៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០២២ សហវ.សរណ.អហក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ របស់រដ្ឋបាលថ្នាក់ក្រោមជាតិបាន ក្រោមអធិបតីភាព ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន, លោកអនុប្រធានរតនាគារខេត្ត ព្រមទាំងលោក លោកស្រីនាយកទីចាត់ការនៃរដ្ឋបាលខេត្ត និងលោក លោកស្រីមេឃុំ ចៅសង្កាត់ ស្មៀនឃុំ ស្មៀនសង្កាត់ ជំនួយការឃុំ សង្កាត់ផងដែរ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៩ ខែកុម្ភះ ឆ្នាំ ២០២៦
អានបន្ថែម
ពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងវិវត្តជនកម្ពុជាខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ ថ្ងៃសៅរ៍ ៥រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអគ្គលេខាធិការ អ.ន.ក និងមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត, លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអិបាលខេត្តប៉ៃលិន ព្រមទាំងប្រធានកងកម្លាំងប្រដាប់អាវុធទាំង៤អង្គភាព លោក លោកស្រីប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្តផងដែរ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសៅរ៍ ទី០៧ ខែកុម្ភះ ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍តាមដាន និងវាយតម្លៃប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤

ខេត្តប៉ៃលិន៖ ថ្ងៃអង្គារ ១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ឈឹម ហុងស្រ៊ន អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍តាមដាន និងវាយតម្លៃប្រចាំឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ តាមរយៈវីដេអូពីចម្ងាយ Zoom ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំត្រូវបានដឹកនាំ និងសម្របសម្រួលដោយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៣ ខែកុម្ភះ ឆ្នាំ ២០២៦
អានបន្ថែម
វគ្គផ្សព្វផ្សាយស្តីពីភាពជាអ្នកដឹកនាំ និងគ្រប់គ្រងដល់ស្រ្តីជាថ្នាក់ដឹកនាំ
ខេត្តប៉ៃលិន៖ ថ្ងៃសុក្រ ១២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ លោកស្រី កែវ ស្រីរ័ត្ន អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានវគ្គផ្សព្វផ្សាយស្តីពី ភាពជាអ្នកដឹកនាំ និងគ្រប់គ្រងដល់ស្រ្តីជាថ្នាក់ដឹកនាំ នៅមន្ទីរកិច្ចការនារីខេត្តប៉ៃលិន ក្រោមអធិបតីភាពលោកស្រី ឡូញ ឈាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន។
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំស្តីពីការចូលរួមបើកឯកសារស្ទង់តម្លៃឆ្នាំ២០២៦ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ ថ្ងៃព្រហស្បតិ៍ ១១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ លោក ប៉ូច សាអែម ប្រធានមន្ទីរ និងជាប្រធានក្រុមលទ្ធកម្មនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានបើកកិច្ចប្រជុំស្តីពីការចូលរួមបើកឯកសារស្ទង់តម្លៃ ដើម្បីស្វែងរកក្រុមហ៊ុន/សហគ្រាសក្នុងការផ្គង់ផ្គងប្រេងឥន្ធនៈ និងប្រេងរំអិល ស្បៀងសម្រាប់រដ្ឋបាល សម្ភារ បរិក្ខារ សង្ហារឹម មធ្យោបាយដឹកជញ្ជូន(ម៉ូតូ) និងការបោះពុម្ព ជូនមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន។ កិច្ចប្រជុំនេះ មានការបើកឯកសារដេញថ្លៃសរុបចំនួន ៨គម្រោង ដែលមានក្រុមហ៊ុន និងសហគ្រាសចូលរួមដេញថ្លៃចំនួន ៩ក្រុមហ៊ុន/សហគ្រាស។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៩ ខែមករា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦

ខេត្តប៉ៃលិន៖ ថ្ងៃសុក្រ ៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន មានរៀបចំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ហុក សុផល អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក យ៉ាន យឿន, លោក រ័ត្ន ជិន និងលោក វង់ រេបេណា ប្រតិភូមកពីក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន លោក ណេង ករុណា ប្រធានរតនាគារខេត្ត ព្រមទាំងលោក លោកស្រីប្រធានមន្ទីរជំនាញ និងមន្ត្រីរាជការពាក់ព័ន្ធជុំវិញខេត្ត។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារឆ្នាំ២០២៥ និងការបែងចែកតួនាទីភាកិច្ចប្រចាំឆ្នាំ២០២៦ របស់មន្ទីរសេដ្ឋកិច្ចនិងហរិញ្ញវត្ថុខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ ថ្ងៃសុក្រ ៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារឆ្នាំ២០២៥ និងការបែងចែកតួនាទីភាកិច្ចប្រចាំឆ្នាំ២០២៦ ជូនថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការ របស់មន្ទីរសេដ្ឋកិច្ចនិងហរិញ្ញវត្ថុខេត្តប៉ៃលិន។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយលោក លោកស្រីអនុប្រធានមន្ទីរ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យជំនាញទាំង៥ ព្រមទាំងលោក លោកស្រីមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារឆ្នាំ២០២៥ និងការបែងចែកភារកិច្ចការងារ ការទទួលខុសត្រូវជូនថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការ ក្រោមឱវាទមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ ២០២៦
អានបន្ថែម
កម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តប៉ៃលិន

ខេត្តប៉ៃលិន៖ ថ្ងៃចន្ទ ១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមកម្មវិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តប៉ៃលិន ក្រោមអធិបតីភាពឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រក្សាខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងលោក លោកស្រីប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្តផងដែរ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៩ ខែមករា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥

ខេត្តប៉ៃលិន៖ ថ្ងៃអង្គារ ១០រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ លោក ឈឹម ហុងស្រ៊ន អនុប្រធានមន្ទីរ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានដឹកនាំមន្ត្រីជំនាញ ចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី៣ ឆ្នាំ២០២៥ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ Zoom ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធាណៈ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម លោកជំទាវអគ្គនាយក នាយកដ្ឋានពាក់ព័ន្ធ និងលោក លោកស្រីប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៣ ខែមករា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំសាមញ្ញលើកទី២០ ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៤

ខេត្តប៉ៃលិន៖ ថ្ងៃអង្គារ ១០រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ លោក ឈឹម ហុងស្រ៊ន អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន តំណាងលោក ប៉ូច សាអែម ប្រធានមន្ទីរ បានចូលរួមរួមកិច្ចប្រជុំសាមញ្ញលើកទី២០ ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រក្សាខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងលោក លោកស្រីប្រធានមន្ទីរ អង្គភាពជំនាញជុំវិញខេត្តផងដែរ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៣ ខែមករា ឆ្នាំ ២០២៦
អានបន្ថែម
កិច្ចប្រជុំគណកម្មការប្រតិបត្តិនៃសមាគមន៍ សង្គហៈមិត្ត បុគ្គលិកមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ខេត្តប៉ៃលិន៖ ថ្ងៃពុធ ៥កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន និងជាសមាជិកប្រតិបត្តិនៃសមាគមន៍ សង្គហៈមិត្ត បុគ្គលិកមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលរួមកិច្ចត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំឆ្នាំរបស់សមាគមន៍ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ Zoom

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ ២០២៥
អានបន្ថែម
ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមពិនិត្យ និងវាយតម្លៃប្រគល់ទទួលក្នុងដំណាក់កាល១០០% លើការងារសាងសង់ និងជួសជុលសំណង់របស់រដ្ឋបាលខេត្តប៉ៃលិន ចំនួន ៤គម្រោង

ខេត្តប៉ៃលិន៖ ថ្ងៃចន្ទ ៣កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមពិនិត្យ និងវាយតម្លៃប្រគល់ទទួលក្នុងដំណាក់កាល១០០% លើការងារសាងសង់ និងជួសជុលសំណង់របស់រដ្ឋបាលខេត្តចំនួន ៤គម្រោង ក្នុងឆ្នាំ២០២៥ មានដូចជា៖

-អគារបណ្ណាល័យ បណ្តោយប្រវែង ១២ម ទទឹង ៨ម កម្ពស់ ៧ម ស្ថិតក្នុងបរិវេណសាលាខេត្ត ភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន

-ការងារសាងសង់អគារបណ្ណាល័យ បណ្តោយប្រវែង ១២ម ទទឹង ៨ម កម្ពស់ ៧ម ស្ថិតក្នុងភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ជ្រោះសែនសុខ)

-ការងារសាងសង់ខ្លោងទ្វាធំសាលាខេត្ត បណ្តោយប្រវែង ១៦.៨ម ទទឹង ២.៣ម កម្ពស់ ៩.៥ម ស្ថិតក្នុងបរិវេណសាលាខេត្ត ភូមិប៉ាហ៊ីត្បូង សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន

-ការងារជួសជុលចំរឹងដែករបងមុខសាលាខេត្ត(ដែកស្មិត) បណ្តោយប្រវែង ២.៩៨ម កម្ពស់ ១.៧៨ម ចំនួន ៣៨ប្រលោះ ស្មើនឹង ២០២ម និងដែកចំរឹងធម្មតា បណ្តោយប្រវែង ២.៩៨ម កម្ពស់ ១.៧៨ម ចំនួន ៤៤ប្រលោះ ស្មើនឹង ២៣៣មសរុបទាំងអស់ចំនួន ៤៣៥ម ស្ថិតក្នុងបរិវេណសាលាខេត្ត ភូមិប៉ាហ៊ីត្បូង សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២២ ខែធ្នូ ឆ្នាំ ២០២៥
អានបន្ថែម
សិក្ខាសាលាស្តីពីការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈ

ខេត្តប៉ៃលិន៖ ថ្ងៃសុក្រ ១៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានដឹកនាំមន្ត្រីរាជការ ចូលរួមសិក្ខាសាលាស្តីពីការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈ តាមរយៈប្រព័ន្ធវីដេអូពីចង្ងាយ Zoom ក្រោមអធិបតីភាពឯកឧត្តម ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម ង៉ាន់ ភិរម្យ អគ្គនាយកនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ។ សិក្ខាសាលាត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយលិខិតបទដ្ឋានថ្មីចំនួន ៦ ក្នុងនោះរួមមានអនុក្រឹត្យចំនួន ២ និងប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំនួន ៤ ដែលពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈ ដូចខាងក្រោម៖

១.អនុក្រឹត្យលេខ ១៣២ អនក្រ.បក ចុះថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មការលទ្ធកម្មនិងអង្គភាពលទ្ធកម្ម

២.អនុក្រឹត្យលេខ ១៣៣ អនក្រ.បក ចុះថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ស្តីពីបែបបទនិងនីតិវិធីនៃការប្តឹង និងការដោះស្រាយបណ្តឹងតវ៉ាលទ្ធកម្ម

៣.ប្រកាសលេខ ៩៨០ សហវ.ប្រក.អលសា ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមលទ្ធកម្ម

៤.ប្រកាសលេខ ៩៨១ សហវ.ប្រក.អលសា ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការគ្រប់គ្រងការអនុវត្តកិច្ចសន្យាលទ្ធកម្ម

៥.ប្រកាសលេខ ៩៨២ សហវ.ប្រក.អលសា ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីប្រាក់កក់ធានាការដេញថ្លៃ និងប្រាក់កក់ធានាការអនុវត្តកិច្ចសន្យា

៦.ប្រកាសលេខ ៩៨៣ សហវ.ប្រក.អលសា ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការដោះស្រាយបណ្តឹងតវ៉ាលទ្ធកម្ម។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំរួមផ្ទៃក្នុងមន្ទីរ ស្តីពីការពិនិត្យ និងបូកសរុបវឌ្ឍនភាពការងារប្រចាំខែ ព្រមទាំងទិសដៅអនុវត្តការងារបន្ត និងបញ្ហាប្រឈមផ្សេងៗ

ប៉ៃលិន៖​ ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំរួមផ្ទៃក្នុងមន្ទីរ ស្តីពីការពិនិត្យ និងបូកសរុបវឌ្ឍនភាពការងារប្រចាំខែ ព្រមទាំងទិសដៅអនុវត្តការងារបន្ត និងបញ្ហាប្រឈមផ្សេងៗ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំស្តីពីការរៀបចំគម្រោងផែនការលទ្ធកម្ម និងផែនការលទ្ធកម្មប្រចាំឆ្នាំ២០២៦ របស់រដ្ឋបាលក្រុង ស្រុក ខេត្ត និងមន្ទីរជំនាញជុំវិញខេត្ត

ប៉ៃលិន៖ ថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំស្តីពីការរៀបចំគម្រោងផែនការលទ្ធកម្ម និងផែនការលទ្ធកម្មប្រចាំឆ្នាំ២០២៦ របស់រដ្ឋបាលក្រុង ស្រុក ខេត្ត និងមន្ទីរជំនាញជុំវិញខេត្ត ក្រោមអធិបតីភាព ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធានមន្ទីរ អង្គភាព ជ៉ំវិញខេត្ត និងមន្ត្រីជំនាញជាច្រើនរូបផងដែរ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤
p classMsoNoSpacingspan langKHM stylefontsize 14pt /spanspan stylefontsize 14ptop/op/span/pp classMsoNoSpacingbr/pp classMsoNoSpacingspan langKHM stylefontsize 14pt/span/p
អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១២ ខែមិថុនា ឆ្នាំ ២០២៥
អានបន្ថែម
វគ្គបំពាក់បំប៉ន ស្តីពីការអនុវត្តថវិកាលើកិច្ចការហិរញ្ញវត្ថុ ដល់ថ្នាក់ដឹកនាំជាស្ត្រី មន្ទីរជំនាញជុំវិញខេត្ត និងរដ្ឋបាលថ្នាក់ក្រោមជាតិ

ប៉ៃលិន៖ ថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំវគ្គបំពាក់បំប៉ន ស្តីពីការអនុវត្តថវិកាលើកិច្ចការហិរញ្ញវត្ថុ ដល់ថ្នាក់ដឹកនាំជាស្ត្រី មន្ទីរជំនាញជុំវិញខេត្ត និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលធ្វើឡើងក្រោមអធិបតីភាព លោកស្រី ឡូញ ឈាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីម៉ំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីតាមបណ្តាមន្ទីរជំនាញ, មេឃុំ ចៅសង្កាត់ និងមន្ត្រីជំនាញជាស្រ្តី ជាច្រើនរូបផងដែរ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៩ ខែមិថុនា ឆ្នាំ ២០២៥
អានបន្ថែម
សិក្ខាសាលាតម្រង់ទិសស្តីពី ប្រសិទ្ធភាពនៃការងារព័ត៌មាន
p classMsoNoSpacingspan langKHM stylefontsize 14pt /spanspan stylefontsize 14ptspan langKHM /spanop/op/span/pp classMsoNoSpacingbr/pp /pp classMsoNoSpacingspan langKHM stylefontsize 14pt/spanspan stylefontsize 14ptop/op/span/p
អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៤ ខែមិថុនា ឆ្នាំ ២០២៥
អានបន្ថែម
សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមស្ទង់តម្លៃការផ្គត់ផ្គង់ ការថែទាំ និងជួសជុលមធ្យោបាយដឹកជញ្ជូន
p classMsoNoSpacingspan langKHM stylefontsize 14pt /spanspan stylefontsize 14pt//span/pp classMsoNoSpacingspan langKHM stylefontsize 14pt/ /spanspan stylefontsize 14ptop/op/span/pp classMsoNoSpacingspan langKHM stylefontsize 14pt /spanspan stylefontsize 14ptEmail defpailin168gmailcom span langKHM/spanop/op/span/pp classMsoNoSpacingspan langKHM stylefontsize 14pt/ /spanspan stylefontsize 14ptop/op/span/pp /pp classMsoNoSpacingbr/p
អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ ២០២៥
អានបន្ថែម
សិក្ខាសាលាផ្សព្វផ្សាយស្តីពី"ផលិតផលធានារ៉ាប់រងយានយន្ត" និង "ផលិតផលធានារ៉ាប់រងសុខភាព"

ប៉ៃលិន៖ ថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី"ផលិតផលធានារ៉ាប់រងយានយន្ត" និង "ផលិតផលធានារ៉ាប់រងសុខភាព" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ ន.ធ.ក ព្រមទាំង ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត ដែលធ្វើឡើងនៅសណ្ឋាគារ ម៉េម៉ូរីផាឡេស និងរីសត ខេត្តប៉ៃលិន។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៩ ខែឧសភា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំពិភាក្សាជាមួយខាងនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសហវ ដើម្បីពិនិត្យ ថែទាំ និងវាយតម្លៃលើឧបករណ៍សម្ភារៈ និងការប្រើប្រាស់ FMIS នៅក្នុងមន្ទីរ
p classMsoNoSpacingspan langKHM stylefontsize 14pt /spanspan stylefontsize 14ptFMIS span langKHM /spanFMIS span langKHM/spanop/op/span/pp classMsoNoSpacingbr/pp classMsoNoSpacingspan langKHM stylefontsize 14pt/span/p
អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៦ ខែឧសភា ឆ្នាំ ២០២៥
អានបន្ថែម
សិក្ខាសាលា​បណ្តុះបណ្តាលស្តីពី "ការប្រើប្រាស់មុខងារគ្រប់គ្រងទិន្នន័យវិភាគ SWOT នៃគេហទំព័រមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្តទាំង២៥

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ លោក​ សឿង គឹមសាន អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក និងហិរញ្ញវត្ថុ ព្រមទាំងលោក ហេង យុលី និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញ​វត្ថុខេត្តប៉ៃលិន បាន​ចូលរួម​សិក្ខាសាលា​បណ្តុះបណ្តាលស្តីពី "ការប្រើប្រាស់មុខងារគ្រប់គ្រងទិន្នន័យវិភាគ SWOT នៃគេហទំព័រមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្តទាំង២៥" នៅសណ្ឋាគាសុខាអង្គរ ខេត្ត​សៀមរាប​។


សូមអរគុណ​!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២២ ខែឧសភា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងលេខាធិការដ្ឋានខេត្តប៉ៃលិន
p classMsoNoSpacingspan langKHM stylefontsize 14pt/spanspan langKHM stylefontsize 9pt /spanspan langKHM stylefontsize 14pt /spanspan langKHM stylefontsize 9pt /spanspan langKHM stylefontsize 14pt /spanspan stylefontsize 9ptop/op/span/pp classMsoNoSpacingbr/pp classMsoNoSpacingspan langKHM stylefontsize 14pt/span/p
អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២២ ខែឧសភា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤
p classMsoNoSpacingspan langKHM stylefontsize 14pt/spanspan langKHM stylefontsize 9pt /spanspan langKHM stylefontsize 14pt /spanspan langKHM stylefontsize 9pt /spanspan langKHM stylefontsize 14pt /spanspan stylefontsize 9ptop/op/span/pp classMsoNoSpacingbr/pp classMsoNoSpacingspan langKHM stylefontsize 14pt/span/pp classMsoNoSpacingspan stylefontsize 9ptbr/span/p
អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយប្រកាសស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន

ប៉ៃលិន៖ ព្រឹកថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន សហការជាមួយនិយតករអាជីវកម្ម អចលនវត្ថុ និងបញ្ចាំបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយប្រកាសស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ក្រោមអធិបតីភាព ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និង ឯកឧត្តម ជូ វណ្ណៈ ប្រធានប្រតិភូអគ្គនាយក នៃនិយតករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ព្រមទាំងអាជីវករជាច្រើនរូបផងដែរ។

សូមអរគុណ!


អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១២ ខែឧសភា ឆ្នាំ ២០២៥
អានបន្ថែម
ពិធីសំណេះសំណាលជាមួយនិវត្តជនខេត្តប៉ៃលិន​ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ប៉ៃលិន៖ ថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន សហការជាមួយសមាគមសង្គហៈមិត្ត នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំពិធីសំណេះសំណាលជាមួយនិវត្តជនខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានកិត្តិយសសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រីដែលជានិវត្តជនរបស់មន្ទីរសហវខេត្ត, រតនាគារខេត្ត, សាខាពន្ធដារខេត្ត, សាខាគយ និងរដ្ឋាករខេត្តផងដែរ។

សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៦ ខែឧសភា ឆ្នាំ ២០២៥
អានបន្ថែម
ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បាននាំយកនូវថវិកា ដើម្បីចូលរួមទ្រទ្រង់កាកបាទក្រហម ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន

ប៉ៃលិន៖ ថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បាននាំយកនូវថវិកា ដើម្បីចូលរួមទ្រទ្រង់កាកបាទក្រហម ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន។

សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៥ ខែកុម្ភះ ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំរួមផ្ទៃក្នុងមន្ទីរ ស្តីពីការពិនិត្យ និងបូកសរុបវឌ្ឍនភាពការងារប្រចាំខែ ព្រមទាំងទិសដៅអនុវត្តការងារបន្ត និងបញ្ហាប្រឈមផ្សេងៗ

ប៉ៃលិន៖ ថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំរួមផ្ទៃក្នុងមន្ទីរ ស្តីពីការពិនិត្យ និងបូកសរុបវឌ្ឍនភាពការងារប្រចាំខែ ព្រមទាំងទិសដៅអនុវត្តការងារបន្ត និងបញ្ហាប្រឈមផ្សេងៗ។

សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០២ ខែឧសភា ឆ្នាំ ២០២៥
អានបន្ថែម
ទិវាធានារ៉ាប់រងកម្ពុជានៅខេត្តបាត់ដំបង

ព្រឹកថ្ងៃ ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២៥ លោក ឈឹម ហុងស្រ៊ន អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមទិវាធានារ៉ាប់រងកម្ពុជានៅខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងស..វ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

សូមអគុណ។

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ ២០២៥
អានបន្ថែម
សិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាតនៅសាលមហោស្រពស្ទឹងសង្កែខេត្តបាត់ដំបង

ព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៥ លោក ឈឹម ហុងស្រ៊ន អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាតនៅសាលមហោស្រពស្ទឹងសង្កែខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុ សុថា រដ្ឋលេខាធិកាក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

សូមអគុណ។

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែមេសា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំដើម្បីត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ប៉ៃលិន៖ថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមកិច្ចប្រជុំដើម្បីត្រៀមសម្រាប់សង្ក្រាន្តប៉ៃលិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៤ ខែមីនា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំត្រួតពិនិត្យ តាមដាន និងស្រង់មតិយោបល់រួមទាំងបញ្ហាប្រឈមនៃការអនុវត្តមុខងារភារកិច្ចថ្មីរបស់មន្ទីរ

ប៉ៃលិន៖​ ព្រឹកថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន ព្រមទាំងលោក លោកស្រីអនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យបានចូលរួមប្រជុំជាមួយក្រុមការងារអគ្គលេខាធិការដ្ឋានមកពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយ លោក ឈាង ដាមី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ដើម្បីត្រួតពិនិត្យ តាមដាន និងស្រង់មតិយោបល់រួមទាំងបញ្ហាប្រឈមនៃការអនុវត្តមុខងារភារកិច្ចថ្មីរបស់មន្ទីរ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំស្តីពីការដេញថ្លៃជាសាធារណៈ នូវភាស៊ីផ្សារទូទាំងខេត្តប៉ៃលិនប្រចាំឆ្នាំ២០២៥ ជាលើកទី២

ប៉ៃលិន៖​ ព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំស្តីពីការដេញថ្លៃជាសាធារណៈ នូវភាស៊ីផ្សារទូទាំងខេត្តប៉ៃលិនប្រចាំឆ្នាំ២០២៥ ជាលើកទី២ ដែលធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងលោក ឃឹម សួរ តំណាងក្រសួង.សហវ ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រីនៃបណ្តាអង្គភាពក្នុងខេត្ត, អាជ្ញាធរមូលដ្ឋានដែលពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងអាជីវករដែលដេញថ្លៃភាស៊ីផ្សារផងដែរ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២០ ខែមីនា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤

ប៉ៃលិន៖ ព្រឹកថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ដែលដឹកនាំដោយ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១០ ខែមីនា ឆ្នាំ ២០២៥
អានបន្ថែម
កម្មវិធីប្រកាសតំបន់វិនិច្ឆ័យ ចុះដីធ្លីលក្ខណះជាប្រព័ន្ធ នៅភូមិស្រែអន្ទាក់ ភូមិកោះកែវ និងភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន

ប៉ៃលិន៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមកម្មវិធីប្រកាសតំបន់វិនិច្ឆ័យ ចុះដីធ្លីលក្ខណះជាប្រព័ន្ធ នៅភូមិស្រែអន្ទាក់ ភូមិកោះកែវ និងភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៦ ខែមីនា ឆ្នាំ ២០២៥
អានបន្ថែម
លោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានផ្តល់ជូនវត្ថុអនុស្សាវរីយ៍ ព្រមទាំងថវិកា ជូនដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការអស់នៃមន្ទីរសហវ

ប៉ៃលិន៖ ព្រឹកថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានផ្តល់ជូនវត្ថុអនុស្សាវរីយ៍ ព្រមទាំងថវិកា ជូនដល់ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកទាំងអស់នៃមន្ទីរសហវ សម្រាប់ថ្ងៃទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៥។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៥ ខែមីនា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំរួមផ្ទៃក្នុងមន្ទីរ ស្តីពីការពិនិត្យ និងបូកសរុបវឌ្ឍនភាពការងារប្រចាំខែ ព្រមទាំងទិសដៅអនុវត្តការងារបន្ត និងបញ្ហាប្រឈមផ្សេងៗ

ប៉ៃលិន៖ ព្រឹកថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំរួមផ្ទៃក្នុងមន្ទីរ ស្តីពីការពិនិត្យ និងបូកសរុបវឌ្ឍនភាពការងារប្រចាំខែ ព្រមទាំងទិសដៅអនុវត្តការងារបន្ត និងបញ្ហាប្រឈមផ្សេងៗ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៥ ខែមីនា ឆ្នាំ ២០២៥
អានបន្ថែម
ពិធីអបអរសាទរ ខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប”

ប៉ៃលិន៖ ព្រឹកថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានអញ្ជើញចូលរួមពិធីអបអរសាទរ ខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៤ ខែមីនា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើលទ្ធផលសិក្សាបឋម ស្តីពីការពង្រឹង និងពង្រីកលំហហិរញ្ញវត្ថុសាធារណៈ ពីទិដ្ឋភាពចំណូលមិនមែនសារពើពន្ធ តាម Video Conference (ZOOM)

ប៉ៃលិន៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ព្រមទាំងលោកអនុប្រធានមន្ទីរ និងមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើលទ្ធផលសិក្សាបឋម ស្តីពីការពង្រឹង និងពង្រីកលំហហិរញ្ញវត្ថុសាធារណៈ ពីទិដ្ឋភាពចំណូលមិនមែនសារពើពន្ធ តាម Video Conference (ZOOM)


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៧ ខែកុម្ភះ ឆ្នាំ ២០២៥
អានបន្ថែម
ពិធីប្រកាសខេត្តប៉ៃលិនទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)

ប៉ៃលិន៖ ព្រឹកថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានអញ្ជើញចូលរួមពិធីប្រកាសខេត្តប៉ៃលិនទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធីសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៨ ខែកុម្ភះ ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាម Video Conference (ZOOM)

ប៉ៃលិន៖ ព្រឹកថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាម Video Conference (ZOOM) នៅសាលប្រជុំអគារ “គ” របស់រដ្ឋបាលខេត្ត។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែកុម្ភះ ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤

ប៉ៃលិន៖ ព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ដែលដឹកនាំដោយ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៤ ខែកុម្ភះ ឆ្នាំ ២០២៥
អានបន្ថែម
ថ្នាក់ដឹកនាំមន្ទីរបាននាំយកនូវថវិកាដើម្បីចូលរួមទ្រទ្រង់កាកបាទក្រហម ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនសម្រាប់ឆ្នាំ២០២៥

ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន ព្រមទាំងលោកស្រីប្រធានការិយាល័យរដ្ឋបាល បាននាំយកនូវថវិការបស់មន្ត្រីរាជការទាំងអស់នៃមន្ទីរសហវ.ខេត្តប៉ៃលិន ដើម្បីចូលរួមទ្រទ្រង់កាកបាទក្រហមសម្រាប់ឆ្នាំ២០២៥ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំបើកឯកសារស្ទង់តម្លៃសម្រាប់ឆ្នាំ២០២៥ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន

ប៉ៃលិន៖ ព្រឹកថ្ងៃថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំបើកឯកសារស្ទង់តម្លៃសម្រាប់ឆ្នាំ២០២៥ ក្រោមការដឹកនាំដោយលោក ប៉ូច សាអែម ប្រធានមន្ទីរ និងជាប្រធានក្រុមលទ្ធកម្មនៃសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត លោក លោកស្រីអនុប្រធាន និងសមាជិកក្រុមលទ្ធកម្ម ព្រមទាំងមានការអញ្ជើញចូលរួមដោយប្រធានក្រុមហ៊ុនដែលបានដាក់ពាក្យស្នើសុំដេញថ្លៃផងដែរ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី៣០ ខែមករា ឆ្នាំ ២០២៥
អានបន្ថែម
សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃលើការផ្គត់ផ្គង់ទំនិញ និងសំណង់ ជូនមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន

សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃលើការផ្គត់ផ្គង់ទំនិញ និងសំណង់ ជូនមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន។

ក្រុមហ៊ុន/ សហគ្រាសដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងជាមួយក្រុមលទ្ធកម្មមន្ទីរសេដ្ឋកិច្ចនិង

ហិរញ្ញវត្ថុខេត្តប៉ៃលិន ដើម្បីទិញឯកសារពិគ្រោះថ្លៃ និងសាកសួរព័ត៌មានដែលទាក់ទងនឹងការពិគ្រោះថ្លៃនេះ។

លេខទូរសព្ទ័ : ០៥៥ ២១០ ៣០០

E-mail: def.pailin168@gmail.com


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ ២០២៥
អានបន្ថែម
សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមស្ទង់តម្លៃលើការផ្គត់ផ្គង់ផ្សេងៗ

សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមស្ទង់តម្លៃលើការផ្គត់ផ្គង់ផ្សេងៗ។

សូមអញ្ជើញក្រុមហ៊ុនសហគ្រាសដែលមានលក្ខណៈសម្បត្តិចូលរួមស្ទង់តម្លៃលើការផ្គត់ផ្គង់ផ្សេងៗ ក្រុមហ៊ុន/សហគ្រាសទាំងអស់ដែលមានចំណាប់អារម្មណ៍ អាចទាក់ទងជាមួយក្រុមលទ្ធកម្មនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិនយ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។

លេខទូរសព្ទ័ : ០៥៥ ២១០ ៣០០

E-mail: def.pailin168@gmail.com


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំស្តីពីការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល២០២៤ តាមប្រព័ន្ធ SARMIS ជំនាន់ថ្មី ដល់មន្ទីរ អង្គភាពជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ

ប៉ៃលិន៖ ព្រឹកថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំស្តីពីការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល២០២៤ តាមប្រព័ន្ធ SARMIS ជំនាន់ថ្មី ដល់មន្ទីរ អង្គភាពជំនាញ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធានមន្ទីរ អង្គភាពជ៉ំវិញខេត្ត និងមន្ត្រីជំនាញជាច្រើនរូបផងដែរ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ ២០២៥
អានបន្ថែម
ពិធីចែកអំណោយមនុស្សធម៌ជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន

ប៉ៃលិន៖ ព្រឹកថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមអមដំណើរឯកឧត្តម អ៉ី ឈាន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ក្នុងពិធីចែកអំណោយមនុស្សធម៌ជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន សរុបចំនួន ៤៣៦គ្រួសារ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ ២០២៥
អានបន្ថែម
ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ដឆ្នាំ២០២៥

ប៉ៃលិន៖ ព្រឹកថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន ព្រមទាំងលោក លោកស្រីអនុប្រធានមន្ទីរ បានចូលរួមពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ដឆ្នាំ២០២៥ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ ២០២៥
អានបន្ថែម
ពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរស.អ.យ. សាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធិជនពិការខេត្តប៉ៃលិន

ប៉ៃលិន៖ ព្រឹកថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមពិធីប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរស.អ.យ. សាខាមូលនិធិជាតិជំនួយសង្គម និងសាខាមូលនិធិជនពិការខេត្តប៉ៃលិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន និងយុវនីតិសម្បទា។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤

ប៉ៃលិន៖ ថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៨ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ដែលដឹកនាំដោយ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៦ ខែមករា ឆ្នាំ ២០២៥
អានបន្ថែម
កិច្ចប្រជុំរួមផ្ទៃក្នុងមន្ទីរ ស្តីពីការពិនិត្យ និងបូកសរុបវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៤ ទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៥ និងបញ្ហាប្រឈមផ្សេងៗ។

ប៉ៃលិន៖ ថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំរួមផ្ទៃក្នុងមន្ទីរ ស្តីពីការពិនិត្យ និងបូកសរុបវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៤ ទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៥ និងបញ្ហាប្រឈមផ្សេងៗ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី៣០ ខែធ្នូ ឆ្នាំ ២០២៤
អានបន្ថែម
អបអរសាទរ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដែលត្រូវបាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ តែងតាំង ជាអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន សម្រាប់អាណត្តិទី២

ខ្ញុំបាទតាងនាមឱ្យថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការទាំងអស់នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន សូមគោរពជូនពរ និងអបអរសាទរ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដែលត្រូវបាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ តែងតាំង ជាអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល។

សូមគោរពជូនពរលោកជំទាវ និងក្រុមគ្រួសារព្រមទាំងបុត្រាបុត្រី ជួបប្រទះតែសុភមង្គល សុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច ដើម្បីជាម្លប់ដល់កូនចៅគ្រប់ៗគ្នា ជាពិសេសផ្តល់ស្នាមញញឹមដល់ប្រជាជនក្នុងខេត្ត និងអភិវឌ្ឍន៍ខេត្តប៉ៃលិនរីកចម្រើនលើគ្រប់វិស័យ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែធ្នូ ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំផ្ទៃក្នុងមន្ទីរកម្រឹតថ្នាក់ដឹកនាំមន្ទីរ និងការិយាល័យ ស្តីពីការពិនិត្យ និងបូកសរុបវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៥

ប៉ៃលិន៖ ព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងមន្ទីរកម្រឹតថ្នាក់ដឹកនាំមន្ទីរ និងការិយាល័យ ស្តីពីការពិនិត្យ និងបូកសរុបវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៥។


សូមអរគុណ!


អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤

ប៉ៃលិន៖ នាព្រឹកថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ដែលដឹកនាំដោយ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៩ ខែធ្នូ ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំស្តីពីការដេញថ្លៃជាសាធារណៈ នូវភាស៊ីផ្សារទូទាំងខេត្តប៉ៃលិនប្រចាំឆ្នាំ២០២៥

ប៉ៃលិន៖ នាព្រឹកថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំស្តីពីការដេញថ្លៃជាសាធារណៈ នូវភាស៊ីផ្សារទូទាំងខេត្តប៉ៃលិនប្រចាំឆ្នាំ២០២៥ ដែលធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវអភិបាលខេត្ត និងលោក ឃឹម សួរ តំណាងក្រសួងសហវ ព្រមទាំងមានការអញ្ជើញចូលរួមពីអាជ្ញាធរមូលដ្ឋានដែលពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងអាជីវករដែលដេញថ្លៃភាស៊ីផ្សារ ផងដែរ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៤ ខែធ្នូ ឆ្នាំ ២០២៤
អានបន្ថែម
មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមចែកពងមាន់ស្ងោរ ជូនបងប្អូនប្រជាពលរដ្ឋពិសារដោយឥតគិតថ្លៃក្នុងព្រះរាជពិធីបុណ្យអុំទូក

ប៉ៃលិន៖ នៅរសៀលថ្ងៃទី១៥​ ខែវិច្ឆិកា​ ឆ្នាំ២០២៤​​ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមចែកពងមាន់ស្ងោរ ជូនបងប្អូនប្រជាពលរដ្ឋពិសារដោយឥតគិតថ្លៃក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដងស្ទឹងប៉ៃលិន។


សូមអរគុណ!


អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៤
អានបន្ថែម
កម្មវិធីវេទិការថ្នាក់ខេត្ដ ស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០

ប៉ៃលិន៖ នាព្រឹកថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានដឹកនាំ លោកស្រីអនុប្រធានមន្ទីរ ប្រធានការិយាល័យ និងមន្ត្រីជំនាញ ចូលរួមកម្មវិធីវេទិការថ្នាក់ខេត្ដ ស្ដីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ដប៉ៃលិន និងឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត ។


សូមអរគុណ!


អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៤
អានបន្ថែម
ពិធីអបអរសាទរ​ខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ របស់ព្រះរាជាណាចក្រកម្ពុជា

ប៉ៃលិន៖ នាព្រឹកថ្ងៃសៅរ៍ ៩កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ថ្នាក់ដឹងនាំមន្ទីរ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមពិធីអបអរសាទរ​ ខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ របស់ព្រះរាជាណាចក្រកម្ពុជា។

(៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៤ )


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃសៅរ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៤

ប៉ៃលិន៖ ថ្ងៃចន្ទ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ដែលដឹកនាំដោយ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ ២០២៤
អានបន្ថែម
ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ សាលាវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន

ប៉ៃលិន៖ ថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៨៦៨ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ដែលធ្វើឡើងនៅសាលាវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន។

សូមអរគុណ!


អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ ២០២៤
អានបន្ថែម
ពិធីអបអរសាទរ “ខួបលើកទី២០” នៃព្រះរាជពិធីបុណ្យគ្រងរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

ប៉ៃលិន៖ នាព្រឹកថ្ងៃអាទិត្យ ១០រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ថ្នាក់ដឹងនាំមន្ទីរ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមពិធីអបអរសាទរ “ខួបលើកទី២០” នៃព្រះរាជពិធីបុណ្យគ្រងរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ ២០២៤
អានបន្ថែម
កម្មវិធីវេចនំអន្សម ចែកជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ពិសារដោយឥតគិតថ្លៃ នៅបរិវេណវិមានឯករាជ្យខេត្ត

ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ លោក ប៉ូច សាអែម ប្រធានមន្ទីរ និងមន្ត្រីរាជការក្រោមឱវាទ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិនបានចូលរួមវេចនំអន្សម ចែកជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ពិសារដោយឥតគិតថ្លៃ នៅបរិវេណវិមានឯករាជ្យខេត្ត ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី​ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០១ ខែតុលា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ របស់រដ្ឋបាលខេត្តប៉ៃលិន

ប៉ៃលិន៖ នាព្រឹកថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ដែលដឹកនាំដោយ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំការងារត្រៀមសហការរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ នៃការគ្រប់គ្រង និងផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពសាធារណៈគំរូ ក្នុងវិស័យអប់រំឆ្នាំ២០២៤

ប៉ៃលិន៖ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ លោក ប៉ូច សាអែម ប្រធានមន្ទីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមកិច្ចប្រជុំការងារត្រៀមសហការរៀបចំសិក្ខាសាលាចែករំលែកបទពិសោធន៍ នៃការគ្រប់គ្រង និងផ្តល់សេវាសាធារណៈរបស់ជ័យលាភីអង្គភាពសាធារណៈគំរូ ក្នុងវិស័យអប់រំឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីម៉ំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន នៅសាលប្រជុំធំសាលាខេត្តប៉ៃលិន។


សូមអរគុណ!



អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៩ ខែកញ្ញា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំស្តីពីការត្រួតពិនិត្យសភាពការណ៍សន្តិសុខសណ្ដាប់ធ្នាប់សង្គម និងរបាយការណ៍ បញ្ហាប្រឈមរបស់មន្ទីរ អង្គភាពជុំវិញខេត្ត

ប៉ៃលិន៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំស្តីពីការត្រួតពិនិត្យសភាពការណ៍សន្តិសុខសណ្ដាប់ធ្នាប់សង្គម និងរបាយការណ៍ បញ្ហាប្រឈមរបស់មន្ទីរ អង្គភាពជុំវិញខេត្ត ក្រោមអធិបតីភាព លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៥ ខែសីហា ឆ្នាំ ២០២៤
អានបន្ថែម
ញ្ញតិ្តគាំទ្រពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ (CLV-DTA)។

ញ្ញតិ្តគាំទ្រយ៉ាងពេញទំហឹង ចំពោះសារពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ (CLV-DTA)។

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៥ ខែសីហា ឆ្នាំ ២០២៤
អានបន្ថែម
សិក្ខាសាលាផ្សព្វផ្សាយស្តីពី “សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយះពេល ៣០ ឆ្នាំ”

ប៉ៃលិន៖ នាព្រឹកថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី “សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយះពេល ៣០ ឆ្នាំ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដែលធ្វើឡើងនៅសាលប្រជ៉ំធំសាលាខេត្តប៉ៃលិន។


សូមអរគុណ!


អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៤ ខែសីហា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំជាមួយក្រុមប្រតិភូមកពីនាយកដ្ឋានបណ្ណាសារ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិភាក្សាលើការធ្វើបច្ចុប្បន្នភាពសំណុំលិខិត ប្រភេទលិខិត និងការកំណត់ចំណាត់ថ្នាក់ឯកសារដែលត្រូវធ្វើការផ្សព្វផ្សាយរបស់មន្ទីរ

ប៉ៃលិន៖ នារសៀលថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំមន្ទីរ និងប្រធានការិយាល័យជំនាញ បានជួបប្រជុំជាមួយក្រុមប្រតិភូមកពីនាយកដ្ឋានបណ្ណាសារ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិភាក្សាលើការធ្វើបច្ចុប្បន្នភាពសំណុំលិខិត ប្រភេទលិខិត និងការកំណត់ចំណាត់ថ្នាក់ឯកសារដែលត្រូវធ្វើការផ្សព្វផ្សាយរបស់មន្ទីរ ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៣ តាមប្រព័ន្ធ SARMIS ដល់មន្ទីរ អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ

ថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំពិនិត្យ ផ្គូរផ្គង និងវាយតម្លៃលើការរៀបចំ និងការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៣ តាមប្រព័ន្ធ SARMIS ដល់មន្ទីរ អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវអភិបាលខេត្ត, ឯកឧត្តម សុខ ធី ប្រធាននាយកដ្ឋាន និងជាប្រធានប្រតិភូនៃក្រសួងសហវ, លោក ប៉ូច សាអែម ប្រធានមន្ទីរសហវខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធានមន្ទីរជំនាញ, នាយកទីចាត់ការនៃរដ្ឋបាលខេត្ត, អភិបាលក្រុង ស្រុក និងមន្ត្រីជំនាញជាច្រើនរូបទៀតផងដែរ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ ២០២៤
អានបន្ថែម
ក្រុមការងារប្រព័ន្ធ FMIS នៃក្រសួងសហវ បានចុះមកជួបប្រជុំជាមួយថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីជំនាញ ដើម្បីពិនិត្យនិងវាយតម្លៃការប្រើប្រាស់ប្រព័ន្ធ FMIS

ប៉ៃលិន៖ នាព្រឹកថ្ងៃពុធ ៣ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារប្រព័ន្ធ FMIS នៃក្រសួងសហវ បានចុះមកជួបប្រជុំជាមួយថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីជំនាញ ដើម្បីពិនិត្យនិងវាយតម្លៃការប្រើប្រាស់ប្រព័ន្ធ FMIS ព្រមទាំងមានសំនួរ-ចម្លើយ និងសំណូមពរបន្ថែមផងដែរ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ ២០២៤
អានបន្ថែម
ពិធីអបអរសាទរ ព្រឹត្តិការណ៍បើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅបរិវេណវិមានឯករាជ្យខេត្តប៉ៃលិន

ប៉ៃលិន៖ នាព្រឹកថ្ងៃចន្ទ ១ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ខេត្តប៉ៃលិន បានចូលរួមប្រារព្ធពិធីអបអរសាទរ ព្រឹត្តិការណ៍បើកការដ្ឋានព្រែកជីកហ្វូណនតេជោ ៥ សីហា ២០២៤ នៅបរិវេណវិមានឯករាជ្យខេត្ត។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៥ ខែសីហា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំរួមផ្ទៃក្នុងមន្ទីរ ដើម្បីពិនិត្យលើការងារអនុវត្តបានប្រចាំខែ និងទិសដៅបន្ត

ថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកកិច្ចប្រជុំរួមផ្ទៃក្នុងមន្ទីរ ដើម្បីពិនិត្យលើការងារអនុវត្តបានប្រចាំខែ និងទិសដៅបន្ត។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០១ ខែសីហា ឆ្នាំ ២០២៤
អានបន្ថែម
មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​និងរតនាគារខេត្តប៉ៃលិន បានចូលរួមសកម្មភាពថត Music Video (MV) សម្រាប់អបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ៥ សីហា ២០២៤ ។

ប៉ៃលិន៖ នាព្រឹកថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ទាំងអស់នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ និងរតនាគារខេត្តប៉ៃលិន បានចូលរួមសកម្មភាពថត Music Video (MV) សម្រាប់អបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ៥ សីហា ២០២៤ ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ ២០២៤
អានបន្ថែម
ការធ្វើបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ MOI TV ស្ដីពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តប៉ៃលិន

ប៉ៃលិន៖ នាព្រឹកថ្ងៃសុក្រ ១៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមធ្វើបទសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍មហាផ្ទៃ MOI TV ស្ដីពីវឌ្ឍនភាពការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តប៉ៃលិន ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដែលរៀបចំធ្វើឡើងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤

ប៉ៃលិន៖ នាព្រឹកថ្ងៃចន្ទ ១០កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ដែលដឹកនាំដោយ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៥ ខែកក្កដា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំគ្រោងចំណូលថវិកាសម្រាប់ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តប៉ៃលិន

ប៉ៃលិន៖ នាព្រឹកថ្ងៃពុធ ៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមកិច្ចប្រជុំគ្រោងចំណូលថវិកាសម្រាប់ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តប៉ៃលិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ដែលធ្វើឡើងនៅសាលប្រជុំរដ្ឋបាលខេត្ត។

សូមអរគុណ!



អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយណែនាំស្តីពីការផ្ទេរសិទ្ធិកាន់កាប់ និងប្រើប្រាស់លើទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងវិធាន និងនីតិវិធីលម្អិតនៃការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋ ចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋជូនដល់មន្ទីរ អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ

ប៉ៃលិន៖ នាព្រឹកថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយណែនាំស្តីពីការផ្ទេរសិទ្ធិកាន់កាប់ និងប្រើប្រាស់លើទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងវិធាន និងនីតិវិធីលម្អិតនៃការជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋ ចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋជូនដល់មន្ទីរ អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម គោស៊ុ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន, លោក នូ សុបញ្ញា ប្រតិភូតំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ, លោក ប៉ូច សាអែម ប្រធានមន្ទីរសហវខេត្ត និងមានការអញ្ជើញចូលរួមពី លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្រ្តីជំនាញជាច្រើនរូបផងដែរ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៩ ខែកក្កដា ឆ្នាំ ២០២៤
អានបន្ថែម
ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមធ្វើតេស្តពិនិត្យសារធាតុញៀន

ប៉ៃលិន៖ នារសៀលថ្ងៃទី០៨​ ខែកក្កដា​ ឆ្នាំ២០២៤​ ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមធ្វើតេស្តពិនិត្យសារធាតុញៀន តាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា​ នៅមន្ទីរសុខាភិបាលខេត្ត។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៨ ខែកក្កដា ឆ្នាំ ២០២៤
អានបន្ថែម
នាយកដ្ឋានគោលនយោបាយ និងនាយកដ្ឋានស្ថិតិនិងវិភាគសេដ្ឋកិច្ច បានចុះមកសង្កេត តាមដាន និងវិភាគស្ថានភាពសេដ្ឋកិច្ចតាមវិស័យ នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន

ប៉ៃលិន៖ នាព្រឹកថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ខាងនាយកដ្ឋានគោលនយោបាយ និងនាយកដ្ឋានស្ថិតិនិងវិភាគសេដ្ឋកិច្ច បានចុះមកសង្កេត តាមដាន និងវិភាគស្ថានភាពសេដ្ឋកិច្ចតាមវិស័យ នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន ដោយមានការចូលរួមពី មន្ទីរដែនដី, មន្ទីរឧស្សាហកម្ម និងមន្ទីរទេសចរណ៍ ផងដែរ។


សូមអរគុណ!


អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០១ ខែកក្កដា ឆ្នាំ ២០២៤
អានបន្ថែម
ពិធីប្រកាសចូលកាន់មុខតំណែងប្រធានសាខាពន្ធដារខេត្តប៉ៃលិន

ប៉ៃលិន៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមពិធីប្រកាសចូលកាន់មុខតំណែងប្រធានសាខាពន្ធដារខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត កែន សម្បតិ្ត អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ, ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គោស៊ុ ប៊ុនសឿត អភិបាលរងខេត្ត ដែលធ្វើឡើងនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៧ ខែមិថុនា ឆ្នាំ ២០២៤
អានបន្ថែម
សិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ស្តីពីសវនកម្ម និងស្តង់ដាសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា

ប៉ៃលិន៖ ថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ស្តីពីសវនកម្ម និងស្តង់ដាសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត អ៊ុក សារាវុធ អគ្គសវនកររង នៃអាជ្ញាធរសវនកម្មជាតិ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២០ ខែមិថុនា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន អាណត្តិទី៤

ប៉ៃលិន៖ នាព្រឹកថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ដែលដឹកនាំដោយ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៧ ខែមិថុនា ឆ្នាំ ២០២៤
អានបន្ថែម
ពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តប៉ៃលិន ក្រុង និងស្រុក អាណត្តិទី៤

ប៉ៃលិន៖ ថ្ងៃទី១០ និងទី១១ ខែមិថុនា ឆ្នាំ២០២៤ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តប៉ៃលិន ក្រុង និងស្រុក អាណត្តិទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​ អ៊ី ឈាន​ ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តប៉ៃលិន។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១០ ខែមិថុនា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំបើកវគ្គសវនកម្មនៅខេត្តប៉ៃលិន សម្រាប់ការិយបរិច្ឆេទ២០២៣ និងឆ្នាំពាក់ព័ន្ធ តាមប្រព័ន្ធ Video Conference (ZOOM)

ប៉ៃលិន៖ នាព្រឹកថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំបើកវគ្គសវនកម្មនៅខេត្តប៉ៃលិន សម្រាប់ការិយបរិច្ឆេទ២០២៣ និងឆ្នាំពាក់ព័ន្ធ តាមប្រព័ន្ធ Video Conference (ZOOM)


សូមអរគុណ!


អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៣ ខែមិថុនា ឆ្នាំ ២០២៤
អានបន្ថែម
អាជ្ញាធរសវនកម្មជាតិ បានចុះមកធ្វើសវនកម្ម លើការអនុលោមតាមច្បាប់ និងបទបញ្ញាតិ្តស្តីពីការគ្រប់គ្រងចំណូល ចំណាយ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរសហវ ខេត្តប៉ៃលិន

ប៉ៃលិន៖ នាព្រឹកថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ អាជ្ញាធរសវនកម្មជាតិ បានចុះមកធ្វើសវនកម្ម លើការអនុលោមតាមច្បាប់ និងបទបញ្ញាតិ្តស្តីពីការគ្រប់គ្រងចំណូល ចំណាយ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរសហវ ខេត្តប៉ៃលិន សម្រាប់ការិយបរិច្ឆេទ២០២៣ និងឆ្នាំពាក់ព័ន្ធ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៥ ខែមិថុនា ឆ្នាំ ២០២៤
អានបន្ថែម
វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ FMIS ជំនាន់ថ្មី តាមប្រព័ន្ធ Video Conference (ZOOM)

ប៉ៃលិន៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ ការប្រើប្រាស់ FMIS ជំនាន់ថ្មី” ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តាមប្រព័ន្ធ Video Conference (ZOOM)


សូមអរគុណ!


អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី៣០ ខែឧសភា ឆ្នាំ ២០២៤
អានបន្ថែម
ក្រុមការងារប្រព័ន្ធFMIS បានចុះមកបញ្ជ្រាបការយល់ដឹងផ្នែកសុវត្ថិភាពនៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន

ប៉ៃលិន៖ នាព្រឹកថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារប្រព័ន្ធFMIS បានចុះមកបញ្ជ្រាបការយល់ដឹងផ្នែកសុវត្ថិភាពនៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន, ត្រួតពិនិត្យ និងធ្វើតំហែរទាំឧបករណ៍សម្ភារបច្ចេកវិទ្យាព័ត៌មាន និងឧបករណ៍គាំទ្រកិច្ចប្រជុំសន្និសីទវីដេអូ,​ ពិនិត្យទៅលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននា និងលទ្ធភាពដែលអាចផ្ដល់ជូនសេវាអ៊ីនធឺណិតរួម ជូនដល់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការ នៃមន្ទីរសហវខេត្តប៉ៃលិន។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៧ ខែឧសភា ឆ្នាំ ២០២៤
អានបន្ថែម
ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានបច្ចេកទេសពត៌មានវិទ្យា នៃក្រសួងសហវ បានចុះមកប្រគល់សម្ភារះបច្ចេកទេសមួយចំនួន និងធ្វើការពិនិត្យថែទាំឧបករណ៍ប្រព័ន្ធ FMIS

ប៉ៃលិន៖ នាព្រឹកថ្ងៃអង្គារ ១៤ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានបច្ចេកទេសពត៌មានវិទ្យា នៃក្រសួងសហវ បានចុះមកប្រគល់សម្ភារះបច្ចេកទេសមួយចំនួន និងធ្វើការពិនិត្យថែទាំឧបករណ៍ប្រព័ន្ធ FMIS ដល់មន្ទីរសហវខេត្ត និងបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីជំនាញអំពីបញ្ហាផ្សេងៗរបស់ប្រព័ន្ធ FMIS


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២១ ខែឧសភា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំពិភាក្សាផ្ទៃក្នុងមន្ទីរ ពិភាក្សាលើការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ២០២៥-២០២៧ និងគម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០២៥

ប៉ៃលិន៖ នាព្រឹកថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកកិច្ចប្រជុំពិភាក្សាផ្ទៃក្នុងមន្ទីរ ជាមួយលោក លោកស្រីអនុប្រធានមន្ទីរ និងប្រធាន អនុប្រធានការិយាល័យ នៃការិយាល័យជំនាញទាំងអស់ ក្រោមរបៀបវិរៈចំនួន៣ ដូចខាងក្រោម៖

១. ពិភាក្សាលើការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ២០២៥-២០២៧ និងគម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០២៥

២. ការផ្តល់យោបល់ធាតុចូល និងបញ្ហាប្រឈម

៣. ផ្សេងៗ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៣ ខែឧសភា ឆ្នាំ ២០២៤
អានបន្ថែម
ការប្រកាសគាំទ្រទាំងស្រុងនូវគម្រោងសាងសង់ "ព្រែកជីកហ្វូណនតេជោ "

ក្នុងនាមថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីរាជការក្រោមឱវាទមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន ខ្ញុំសូមប្រកាសគាំទ្រទាំងស្រុងនូវគម្រោងសាងសង់ "ព្រែកជីកហ្វូណនតេជោ " ដើម្បីជួយលើកកម្ពស់ជីវភាពរបស់ប្រជាជនខ្មែរដែលរស់នៅក្នុងតំបន់តាមដងព្រែក និង សម្រួលដល់ការនាំចេញនាំចូលទំនិញ ក្នុងគោលបំណងអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូល។ យើងទាំងអស់គ្នាជាកូនខ្មែរ សូមសច្ចាប្តេជ្ញាការពារផលប្រយោជន៍របស់ប្រជាជនខ្មែរ និង ធ្វើអ្វីៗដើម្បីបុព្វហេតុក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ។

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៩ ខែមេសា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានពាក់ព័ន្ធនិងវិស័យអចលនវត្ថុ និងបញ្ចាំ ជាមួយអង្គភាពនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ

ប៉ៃលិន៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំមន្ទីរ និងថ្នាក់ដឹកនាំការិយាល័យជំនាញ នៃសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានពាក់ព័ន្ធនិងវិស័យអចលនវត្ថុ និងបញ្ចាំ ជាមួយអង្គភាពនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដែលធ្វើឡើងសាលប្រជុំតូច នៃមន្ទីរសហវ ខេត្តប៉ៃលិន។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមេសា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដីសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឆ្នាំ២០២៤-២០២៨

ប៉ៃលិន៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដីសន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឆ្នាំ២០២៤-២០២៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលធ្វើឡើងនៅសាលប្រជ៉ំ នៃរដ្ឋបាលខេត្តប៉ៃលិន។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមេសា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំពិភាក្សាផ្ទៃក្នុងមន្ទីរ ជាមួយលោក លោកស្រីអនុប្រធានមន្ទីរ និងប្រធាន អនុប្រធានការិយាល័យ នៃការិយាល័យជំនាញទាំងអស់

ប៉ៃលិន៖ នារសៀលថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកកិច្ចប្រជុំពិភាក្សាផ្ទៃក្នុងមន្ទីរ ជាមួយលោក លោកស្រីអនុប្រធានមន្ទីរ និងប្រធាន អនុប្រធានការិយាល័យ នៃការិយាល័យជំនាញទាំងអស់ ក្រោមរបៀបវិរៈចំនួន៤ ដូចខាងក្រោម៖

១.ពិនិត្យលើកម្មវិធី អនុកម្មវិធី ចង្កោមសកម្មភាព និងសកម្មភាពរបស់មន្ទីរ

២.ពិនិត្យ និងពិភាក្សាលើសូចនាករឆ្នាំអនុវត្តថវិកា ២០២៤ និងគោលដៅសូចនាករឆ្នាំគ្រោងថវិកា ២០២៥-២០២៧

៣.ផ្តល់ធាតុចូលលើសកម្មភាពអទិភាពដែលគាំទ្រដល់គោលបំណងគោលនយោបាយរបស់កសហវ

៤.ផ្សេងៗ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២២ ខែមេសា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំដើម្បីពង្រឹងវិស័យសុខាភិបាល ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ ថែមទៀត ក្នុងការចូលរួមអនុវត្តគោលនយោបាយយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទីមួយ របស់រាជរដ្ឋាភិបាល អាណត្តិទី៧

ប៉ៃលិន៖ នារសៀលថ្ងៃសុក្រ ១១ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមកិច្ចប្រជុំដើម្បីពង្រឹងវិស័យសុខាភិបាល ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរ ថែមទៀត ក្នុងការចូលរួមអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទីមួយ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នៅសាលប្រជុំធំ នៃរដ្ឋបាលខេត្តប៉ៃលិន។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ ២០២៤
អានបន្ថែម
ការបង្ហាញអំពីការប្រើប្រាស់កម្មវិធី MEF Profile ជំនាន់ថ្មី និងការធ្វើបទបង្ហាញអំពីប្រភេទនៃការសុំអនុញ្ញាតច្បាប់ឈប់សំរាក

ប៉ៃលិន៖ នាព្រឹកថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានជួបប្រជុំជាមួយនាយកដ្ឋានបុគ្គលិក នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយដឹកនាំដោយ លោក ស៊ូ ស៊ីផាណ្ណូ អនុប្រធាននាយកដ្ឋានបុគ្គលិក និងមន្រ្តីជំនាញចំនួន ៤រូប ដើម្បីធ្វើការបង្ហាញអំពីការប្រើប្រាស់កម្មវិធី MEF Profile ជំនាន់ថ្មី និងការធ្វើបទបង្ហាញអំពីប្រភេទនៃការស៉ំអនុញ្ញាតច្បាប់ឈប់សំរាក និងការផ្តល់របាយការណ៍វត្តមានប្រចាំខែជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំអស់។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំសាមញ្ញលើកទី៥៨ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣

ប៉ៃលិន៖ នាព្រឹកថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ លោក ឈឹម ហុងស្រ៊ន អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៥៨ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ដែលដឹកនាំដោយ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ ២០២៤
អានបន្ថែម
ពិធីសំណេះសំណាលជាមួយនិវត្តជន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ប៉ៃលិន៖ នាព្រឹកថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមពិធីសំណេះសំណាលជាមួយនិវត្តជន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលធ្វើឡើងនៅរាធានីភ្នំពេញ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៩ ខែមេសា ឆ្នាំ ២០២៤
អានបន្ថែម
សិក្ខាសាលាផ្សព្វផ្សាយស្តីពីប្រកាសដាក់ឱ្យអនុវត្តស្តង់ដាគណនេយ្យសាធារណ:កម្ពុជាលេខ៩ ស្តីពីចំណូលប្រតិបត្តិការដោះដូ និងលេខ២៣ ស្តីពីចំណូលពីប្រតិបត្តិកាមិនដោះដូ

ប៉ៃលិន៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ លោក ឈឹម ហុងស្រ៊ន អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីប្រកាសដាក់ឱ្យអនុវត្តស្តង់ដាគណនេយ្យសាធារណ:កម្ពុជាលេខ៩ ស្តីពីចំណូលប្រតិបត្តិការដោះដូ និងលេខ២៣ ស្តីពីចំណូលពីប្រតិបត្តិកាមិនដោះដូ ក្រោមអធិបតីភាព ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលធ្វើឡើងនៅសណ្ឋាគារហៃយ៉ាត់រីជិនស៊ី រាជធានីភ្នំពេញ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០១ ខែមេសា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំរួមផ្ទៃក្នុងមន្ទីរ ដើម្បីត្រួតពិនិត្យការងារអនុវត្តបានប្រចាំខែកុម្ភៈ បញ្ហាប្រឈម និងទិសដៅអនុវត្តបន្តរបស់ការិយាល័យជំនាញនីមួយៗ

ប៉ៃលិន៖ នារសៀលថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានបើកកិច្ចប្រជុំរួមផ្ទៃក្នុងមន្ទីរ ដើម្បីត្រួតពិនិត្យការងារអនុវត្តបានប្រចាំខែកុម្ភៈ បញ្ហាប្រឈម និងទិសដៅអនុវត្តបន្តរបស់ការិយាល័យជំនាញនីមួយៗ និងការផ្សព្វផ្សាយលិខិតបទដ្ឋានជូនដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំសាមញ្ញលើកទី៥៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣

ប៉ៃលិន៖ នាព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៥៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ដែលដឹកនាំដោយ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ។


សូមអរគុណ!



អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ ២០២៤
អានបន្ថែម
វេទិការដ្ឋាភិបាលឌីជីថលលើកទី១ ឆ្នាំ២០២៤ និងពិពណ៌បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

នាព្រឹកថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមវេទិការដ្ឋាភិបាលឌីជីថលលើកទី១ ឆ្នាំ២០២៤ និងពិពណ៌បច្ចេកវិទ្យាឌីជីថល ដែលវេទិកានេះរៀបចំដោយក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា


បច្ចេកវិទ្យាឌីជីថល គឺជាវិស័យដ៏មានសារៈសំខាន់ក្នុងយុគសម័យបរិវត្តកម្មឌីជីថលនេះ ដើម្បីជំរុញដល់ កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោ បាយសេដ្ឋកិច្ច និង សង្គមឌីជីថលតាំងពីពេលសម្តេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសមកម្ល៉េះ។ ក្នុងនីតិកាលថ្មីដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រួចមុំការងាររបស់រាជរដ្ឋាភិបាលលើឌីជីថលកាន់តែច្បាស់លាស់ ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ក្នុងនោះបញ្ចកោណទី៥ បានផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល វេទិកានេះ ធ្វើឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍នៃការ ធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងអ្នកជំនាញ បរិវត្តកម្មឌីជីថល នៃបណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាការបង្ហាញអំពីសមិទ្ធផលរបស់ គណៈកម្មាធិការរដ្ឋា ភិបាលឌីជីថលកម្ពុជា ដែលបានបង្កើតឡើងរយៈពេលប្រមាណ ១៨ខែ កន្លងមកនេះ ស្របតាមក្របខណ្ឌគោល នយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថល ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២ -២០៣៥ ជាពិសេសបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។


សូមអរគុណ!



អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១១ ខែមីនា ឆ្នាំ ២០២៤
អានបន្ថែម
មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំវត្ថុអនុស្សាវរីយ៍ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ក្នុងថ្ងៃទិវាសិទ្ធនារីអន្តរជាតិ ៨មីនា

ប៉ៃលិន៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ដើម្បីជាការអបអរខួបលើកទី១១៣ នៃទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៤ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំវត្ថុអនុស្សាវរីយ៍ ជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ទាំងអស់នៃមន្ទីរសហវ ដោយម្នាក់ៗទទួលបាន ក្រណាត់សំពត់ ចំនួន ១ក្បិន និងថវិកាមួយចំនួន។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៧ ខែមីនា ឆ្នាំ ២០២៤
អានបន្ថែម
ទស្សនកិច្ចសិក្សា ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅបណ្តាខេត្តតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម

ប៉ៃលិន៖ ព្រឹកថ្ងៃចន្ទ ៩ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ លោក ឈឹម ហុងស្រ៊ន អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោក សឿង គឹមសាន អនុប្រធានការិយាល័យបុគ្គលិក រដ្ឋបាល និងហិរញ្ញវត្ថុ បានចូលរួមទស្សនកិច្ចសិក្សា ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅបណ្តាខេត្តតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ដែលដឹកនាំដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃ អ.គ.ហ. និងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ។


ទស្សនកិច្ចសិក្សានៅតាមតំបន់ស្ថិតនៅជាប់ព្រំដែនខេត្តស្វាយរៀង និងខេត្តតៃនិញនៃប្រទេសវៀតណាមនេះ គឺដើម្បីពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច និងការរៀបចំរបាយការណ៍វិភាគភាពខ្លាំង ភាពខ្សោយ កាលានុវត្តភាព និងការគំរាម (SWOT) ដើម្បីកំណត់សក្តានុពល និងបញ្ហាប្រឈម ក្នុងការអភិវឌ្ឍន៍ខេត្ត។ គណៈប្រតិភូបានធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់រោងចក្រ កៃនីង មេថល ប្រូដាក់ (ខេមបូឌា) ឯ.ក (សម្ភារៈផ្ទះបាយ, អំពូលភ្លើងលំអរ និងគ្រឿងសង្ហារឹម។ នៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស ព្រមទាំងបានជួបពិភាក្សាជាមួយម្ចាស់តំបន់សេដ្ឋកិច្ចអំពីការគ្រប់គ្រង និងផែនការទាក់ទាញក្រុមហ៊ុនផ្សេងៗ មកវិនិយោគ ក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ព្រមទាំងពិភាក្សាអំពីការគ្រប់គ្រងសង្វាក់ផលិតកម្ម និងកាកសំណល់ចេញពីរោងចក្រ ដើម្បីធានានូវ ការការពារបរិស្ថាន បានត្រឹមត្រូវ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៤ ខែមីនា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំរួម ស្តីពីការត្រួតពិនិត្យការអនុវត្តការងារប្រចាំខែ បញ្ហាប្រឈម និងលើកទិសដៅអនុវត្តបន្ត ប្រចាំខែកុម្ភៈ ឆ្នាំ២០២៤

ប៉ៃលិន៖ នាព្រឹកថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានដឹកនាំការប្រជុំត្រួតពិនិត្យការអនុវត្តការងារប្រចាំខែ បញ្ហាប្រឈម និងលើកទិសដៅអនុវត្តបន្ត ប្រចាំខែកុម្ភៈ ឆ្នាំ២០២៤ របស់ការិយាល័យជំនាញ និងមន្រ្តីទាំងអស់ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំគណៈកម្មាធិការរៀបចំបុណ្យជាតិអន្តរជាតិខេត្ត ដើម្បីត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ប៉ៃលិន៖ នាព្រឹកថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការរៀបចំបុណ្យជាតិអន្តរជាតិខេត្ត ដើម្បីត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ​បណ្ឌិត​ បាន​ ស្រីមុំ​ អភិបាល​ នៃគណៈអភិបាលខេត្តប៉ៃលិន​ នៅសាលប្រជុំធំរដ្ឋបាលខេត្ត។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៧ ខែកុម្ភះ ឆ្នាំ ២០២៤
អានបន្ថែម
ពិធីប្រកាសតែងតាំងមន្ត្រីរាជការ តាមមន្ទីរ អង្គភាពជុំវិញខេត្តប៉ៃលិន

ប៉ៃលិន៖ នារសៀលថ្ងៃចន្ទ ១០ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានអញ្ជើញចូលរួមពិធីប្រកាសតែងតាំងមន្ត្រីរាជការ តាមមន្ទីរ អង្គភាពជុំវិញខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ​បណ្ឌិត​ បាន​ ស្រីមុំ​ អភិបាល​ នៃគណៈអភិបាលខេត្តប៉ៃលិន​ និងឯកឧត្តម​ ជា​ ចាន់ឌិន​ ប្រធាន​ក្រុម​ព្រឹក្សា​ខេត្ត​ ដែលធ្វើឡើងនៅសាលប្រជុំធំរដ្ឋបាលខេត្តប៉ៃលិន។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៩ ខែកុម្ភះ ឆ្នាំ ២០២៤
អានបន្ថែម
ពិធីសន្និបាទបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ខេត្តប៉ៃលិន សម្រាប់ឆ្នាំ២០២៣-២០២៤

ប៉ៃលិន៖​ នាព្រឹកថ្ងៃចន្ទ ១០ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានអញ្ចើញចូលរួមពិធីសន្និបាទបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ខេត្តប៉ៃលិន សម្រាប់ឆ្នាំ២០២៣-២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ជួន ជីវីន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា នៅសាលប្រជុំមន្ទីរអប់រំ។


សូមអរគុណ!



អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៩ ខែកុម្ភះ ឆ្នាំ ២០២៤
អានបន្ថែម
សិក្ខាសាលាផ្សព្វផ្សាយស្តីពីពន្ធលើប្រាក់ចំណេញមូលធន ពន្ធលើប្រាក់ចំណូល និងនីតិវិធីនៃការបំពេញលិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ

ប៉ៃលិន៖ នារសៀលថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោកស្រី ជុប សុខន ប្រធានការិយាល័យបុគ្គលិក រដ្ឋបាល និងហិរញ្ញវត្ថុ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីពន្ធលើប្រាក់ចំណេញមូលធន ពន្ធលើប្រាក់ចំណូល និងនីតិវិធីនៃការបំពេញលិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាមអនឡាញ ជូនអ្នកជាប់ពន្ធតូច និងមធ្យមព្រមទាំងអាជ្ញាធរដែនដី ក្រោមអធិបតីភាព ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត និងលោក រាម សុមាន សមាជិក្រុមប្រឹក្សាខេត្ត ដែលកម្មវិធីនេះធ្វើឡើងនៅសាលប្រជុំធំ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៦ ខែកុម្ភះ ឆ្នាំ ២០២៤
អានបន្ថែម
ពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន

ប៉ៃលិន៖ នាព្រឹកថ្ងៃសុក្រ ៧ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានអញ្ចើញចូលរួមពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន​ កក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម​ អ៊ី ឈាន​ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន នៅសាលប្រជុំធំរដ្ឋបាលខេត្តប៉ៃលិន។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៦ ខែកុម្ភះ ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំស្តីពីការបើកឯកសារពិគ្រោះថ្លៃស្តីពីសម្ភារការិយាល័យ

ប៉ៃលិន៖ នាព្រឹកថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំស្តីពីការបើកឯកសារពិគ្រោះថ្លៃស្តីពីសម្ភារការិយាល័យ ដោយមានការចូលរួមពី លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោក លោកស្រី អនុប្រធានមន្ទីរ និងមន្ត្រីលទ្ធកម្ម ព្រមទាំងមានការអញ្ជើញចូលរួមពីក្រុមហ៊ុនចំនួន ៣ ផងដែរ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៦ ខែកុម្ភះ ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំសាមញ្ញលើកទី៥៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣

ប៉ៃលិន៖ ថ្ងៃអង្គារ ៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៥៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ដែលដឹកនាំដោយ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ព្រមទាំងមានការចូលរួមពីសំណាក់អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោក លោកស្រី ប្រធានមន្ទីរ អង្គភាព ស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក ជាច្រើននាក់ផងដែរ ។


ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចជា ៖

១.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើក​ទី៥៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន។

២.ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារ​ប្រចាំ​ខែមករា ឆ្នាំ២០២៤ និងទិសដៅការងារបន្តខែបន្ទាប់ របស់រដ្ឋបាលខេត្តប៉ៃលិន។

៣.ពិនិត្យ និងអនុម័ត សេចក្តី​សម្រេច៖

-ស្តីពីការកែសម្រួលប្រការ១ ថ្មី នៃសេចក្តីសម្រេចលេខ ០០៨/២៣ សសរ.ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ស្តីពីការកែសម្រួលសមាសភាពគណៈកម្មាធិការរៀបចំដែនដី និងនគរូបណីយកម្មខេត្តប៉ៃលិន​។

៤.បញ្ហាផ្សេងៗ ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៣ ខែកុម្ភះ ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំស្តីពីការធ្វើតារាងប្រៀបធៀបកើនឡើង-ថយចុះទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៣ តាមប្រព័ន្ធ (SARMIS)

ប៉ៃលិន៖ ថ្ងៃចន្ទ ៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំស្តីពីការធ្វើតារាងប្រៀបធៀបកើនឡើង-ថយចុះទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៣ តាមប្រព័ន្ធ (SARMIS) ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និង លោក ផេន រ៉ាវុធ ប្រតិភូតំណាងក្រសួងសហវ,លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត, លោក ណេង ករុណា ប្រធានរតនាគារខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រីប្រធានមន្ទីរ អង្គភាព និងស្ថាប័នជុំវិញខេត្ត, លោក លោកស្រីអភិបាលក្រុង ស្រុក, មេឃុំ ចៅសង្កាត់ និងមន្ត្រីជំនាញជាច្រើនរូបទៀត។

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១២ ខែកុម្ភះ ឆ្នាំ ២០២៤
អានបន្ថែម
សេចក្ដីជូនដំណឹង ស្តីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃ ការផ្គត់ផ្គង់ទំនិញ និងសំណង់ ជូនមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន

ប៉ៃលិន៖ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន សូមជូនដំណឹងដល់ក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា មន្ទីរសេដ្ឋកិច្ច នឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសអ្ន​កផ្គត់ផ្គង់៖ សម្ភារការិយាល័យ និងការថែទាំ ជួសជុលអគារផ្សេងៗ និងប្រាសាទ (ជួសជុលពង្រីកអគាររដ្ឋបាលមន្ទី១) ជូនមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន។


មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួម និងមានដាក់លក់នៅក្រុមលទ្ធកម្មនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន អាសយដ្ឋានភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ចាប់ពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ តទៅ រៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទទាក់ទង លេខៈ ០៥៥ ២១០ ៣០០ ។


កាលបរិច្ឆេទឈប់ទទួលសំណើពិគ្រោះថ្លៃនៅម៉ោង ៩០០ នាទីព្រឹក ថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០២៤ ។ ការបើកឯកសារពិគ្រោះថ្លៃ នឹងប្រព្រឹត្តទៅនៅក្រុមលទ្ធកម្ម តាមអាសយដ្ឋានខាងលើវេលាម៉ោង ៩:០០ នាទីព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ក្រុមហ៊ុន/សហគ្រាសដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយគត់។ ក្រុមហ៊ុន/សហគ្រាសដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងជាមួយក្រុមលទ្ធកម្មមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន ដើម្បីទិញឯកសារពិគ្រោះថ្លៃ និងសាកសួរព័ត៌មានដែលទាក់ទងនឹងការពិគ្រោះថ្លៃនេះ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៥ ខែកុម្ភះ ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំស្តីពីការជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ក្នុងផែនការសកម្មភាពឆ្នាំ២០២៤

ប៉ៃលិន៖ នាព្រឹកថ្ងៃអង្គារ ១៣ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ លោក ឈឹម ហុងស្រ៊ន អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោកស្រី យឹម ខន ប្រធានការិយាល័យ បានចូលរួមកិច្ចប្រជុំស្តីពីការជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ និងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ក្នុងផែនការសកម្មភាពឆ្នាំ២០២៤ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅនៅសណ្ឋាគារ ហ្គាឌិន ស៊ីធី រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ)។


ជារួម អង្គប្រជុំបានសម្ដែងនូវការកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាននៃរាជធានីភ្នំពេញ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ និងអង្គភាពពាក់ព័ន្ធ ក្នុងការធ្វើប័ណ្ណកម្មសិទ្ធិក្នុងភូមិសាស្ត្រនៃរាជធានីភ្នំពេញ និងកំពុងសហការយ៉ាងជិតស្និទ្ធិជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាសេនាធិការ ដើម្បីបន្តជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋនេះឱ្យសម្រេចបានវឌ្ឍនភាពបន្ថែមទៀត និងជំរុញការចុះដីរដ្ឋទៅក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យបានគ្រប់ជ្រុងជ្រោយ។


សូមអរគុណ!



អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ ២០២៤
អានបន្ថែម
សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមស្ទង់តម្លៃ នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន

សេចក្តីជូនដំណឹងស្តីពីការអញ្ជើញចូលរួមស្ទង់តម្លៃ ក្រុមហ៊ុន ឬសហគ្រាសទាំងអស់ដែលមានចំណាប់អារម្មណ៍ អាចទាក់ទងជាមួយក្រុមលទ្ធកម្មនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន តាមរយៈលេខទូរស័ព្ទ ០៥៥ ២១០ ៣០០។


សូមអញ្ជើញក្រុមហ៊ុន/ ក្រុមហ៊ុន សហគ្រាសទាំងអស់ដែលមានចំណាប់អារម្មណ៍ អាចទាក់ទងជាមួយក្រុមលទ្ធកម្មនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តប៉ៃលិន ដែលមានអាសយដ្ឋានភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

សហគ្រាសដែលមានលក្ខណៈសម្បត្តិចូលរួមស្ទង់តម្លៃលើការផ្គត់ផ្គង់សម្ភារប្រើប្រាស់។

ឯកសារស្ទង់តម្លៃ ត្រូវបានផ្ដល់ជូនក្រុមហ៊ុន/សហគ្រាសដោយមិនគិតថ្លៃ ចាប់ពីថ្ងៃទី ២៥ ខែ មករា ឆ្នាំ២០២៤។ ក្រុមហ៊ុន/សហគ្រាសត្រូវបំពេញឯកសារស្ទង់តម្លៃ ហើយប្រគល់ជូនក្រុមលទ្ធកម្ម យ៉ាងយូរបំផុតត្រឹមថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៤ វេលាម៉ោង ០២:៣០នាទីរសៀល (ការទទួលសំណើស្ទង់តម្លៃមានរយៈពេលប្រាំពីរ (០៧ )ថ្ងៃ គិតចាប់ពីថ្ងៃផ្តល់ ឯកសារស្ទង់តម្លៃ។


ការបើកសំណើរស្ទង់តម្លៃ នឹងប្រព្រឹត្តទៅនៅក្រុមលទ្ធកម្ម តាមអាសយដ្ឋានខាងលើ វេលាម៉ោង ០២: ៣០នាទីរសៀល ថ្ងៃទី ៣១ ខែ មករា ឆ្នាំ២០២៤ ។ សំណើស្ទង់តម្លៃរបស់ក្រុមហ៊ុន សហគ្រាសទាំងអស់ មិនតម្រូវឱ្យមានប្រាក់កក់ធានាការស្ទង់តម្លៃទេ។ ក្រុមហ៊ុន/ សហគ្រាសដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយអាចដាក់សំណើស្ទង់តម្លៃបានតែមួយគត់។ ព័ត៌មានបន្ថែម សូមអញ្ជើញទាក់ទងជាមួយក្រុមលទ្ធកម្ម ដែលមានអាសយដ្ឋានដូចខាងលើ ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមករា ឆ្នាំ ២០២៤
អានបន្ថែម
ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងអង្គភាពតំបន់ប្រតិបត្តិការសឹករងប៉ៃលិន ឆ្នាំ២០២៣

ប៉ៃលិន៖ នារសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងអង្គភាពតំបន់ប្រតិបត្តិការសឹករងប៉ៃលិន ឆ្នាំ២០២៣ ក្រោម​អធិបតីភាព ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ ដែលធ្វើឡើងនៅតំបន់ប្រតិបត្តិការសឹករងប៉ៃលិន ។


សូមអរគុណ!



អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១១ ខែមករា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំសាមញ្ញលើកទី៥៥ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣

ប៉ៃលិន៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៥៥ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ដែលដឹកនាំដោយ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ។

ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចជា ៖

១.ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើក​ទី៥៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន

២. ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារ​ប្រចាំ​ខែធ្នូ ឆ្នាំ២០២៣ និងទិសដៅការងារបន្តខែបន្ទាប់ របស់រដ្ឋបាលខេត្តប៉ៃលិន

៣.ពិនិត្យ និងអនុម័តសេចក្តីព្រាង​របាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត

៤.ពិនិត្យ និងអនុម័តកម្មវិធីវីនិយោគបីឆ្នាំរំកិល ២០២៤-២០២៦ របស់រដ្ឋបាលខេត្ត

៥.ពិនិត្យ និងអនុម័តសេចក្តីព្រាងតារាងប្រតិទិនការងាររៀបចំកម្មវិធី​វីនិយោគ​បីឆ្នាំ​រំកិល ២០២៥-២០២៧ របស់រដ្ឋបាលខេត្ត

៦.បញ្ហាផ្សេងៗ ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១១ ខែមករា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈវិស័យអប់រំថ្នាក់ជាតិ នៅសាលារៀនអនុវិទ្យាល័យភ្នំយ៉ាត

ប៉ៃលិន៖ នាព្រឹកថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមកិច្ចប្រជុំគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈវិស័យអប់រំថ្នាក់ជាតិ ដែលធ្វើឡើងនៅសាលារៀនអនុវិទ្យាល័យភ្នំយ៉ាត។

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ ២០២៤
អានបន្ថែម
កិច្ចប្រជុំស្តីពីការអនុវត្តកិច្ចលទ្ធកម្មប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលក្រុង ស្រុក ខេត្ត និងមន្ទីរជំនាញ

ប៉ៃលិន៖ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំស្តីពីការអនុវត្តកិច្ចលទ្ធកម្មប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលក្រុង ស្រុក ខេត្ត និងមន្ទីរជំនាញ ក្រោមអធិបតីភាព ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងលោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រីប្រធានមន្ទីរជុំវិញខេត្ត, លោក លោកស្រីអភិបាលក្រុង ស្រុក និងមន្ត្រីជំនាញជាច្រើនរូបទៀត។


លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំនាពេលនេះពិតជាមានសារៈសំខាន់ណាស់ ដែលជាគោលបំណង ដើម្បីពង្រឹង និងបង្កើនសម្ថភាពបន្ថែមទៀត ក្នុងការអនុវត្តកិច្ចលទ្ធកម្មឆ្នាំ២០២៣ ឱ្យមានតម្លាភាព និងឆាប់រហ័ស។ ទន្ទឹមនឹងនេះមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តតែងតែជួយដោះស្រាយបញ្ហាប្រឈម និងបញ្ហាផ្សេងៗ ឱ្យបានទាន់ពេលវេលា និងប្រកបដោយភាពជឿរទុកចិត្តផងដែរ។


ឯកឧត្តម គោស៊ុំ ប៊ុនសឿត បានមានប្រសាសន៍បញ្ជាក់ថាកិច្ចការងារនេះជាគោលការណ៍មួយបានកំណត់ឱ្យច្បាស់លាស់ នៅពេលដែលយើងអនុវត្តផែនការថ្មីនេះ ដាច់ខាតត្រូវតែរៀបចំកិច្ចលទ្ធកម្មទៅតាមលិខិតបទដ្ឋានគតិយុត្ត ស្របតាមយន្តការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផងដែរ។ ឯកឧត្តមក៏បានបន្តទៀតថា សូមជម្រុញដល់មន្ត្រីជំនាញទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ដើម្បីស្វែងយល់ឱ្យបានកាន់តែច្បាស់នៅវិធាន នីតិវិធី និងបច្ចេកទេសនានា ក្នុងការរៀបចំ និងអនុវត្តកិច្ចលទ្ធកម្ម ដោយខិតខំគោរពខ្ជាប់ខ្ជួនតាមលក្ខខណ្ឌនានាផងដែរ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ ២០២៣
អានបន្ថែម
សិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ផែនការរៀបចំដែនដីខេត្តប៉ៃលិន

ប៉ៃលិន៖ នាព្រឹកថ្ងៃចន្ទ ១៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ផែនការរៀបចំដែនដីខេត្តប៉ៃលិន ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិកា, ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ហុក សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ ។

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៥ ខែធ្នូ ឆ្នាំ ២០២៣
អានបន្ថែម
ពិធីសន្និបាទបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តប៉ៃលិន

ប៉ៃលិន៖ នាព្រឹកថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមពិធីសន្និបាទបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តប៉ៃលិន ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និង ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន ព្រមទាំងមានការ​អញ្ជើញចូលរួមពីសំណាក់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត តំណាងអយ្យការអម​សាលា​ដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងសមត្ថកិច្ច មន្ត្រីរាជការ ក្រុមប្រឹក្សា គណៈអភិបាលក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ព្រមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។

សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាល​ខេត្ត គឺដើម្បីឆ្លុះបញ្ចាំងអំពីសមិទ្ធផល ដែលយើងសម្រេចបានក្នុងឆ្នាំ២០២៣ កន្លងមក និងបាន ខិតខំរួមគ្នារក​ដំណោះ​ស្រាយ​រាល់បញ្ហាប្រឈម ដែលកើតមានឡើងក្នុងការបំពេញតួនាទីភារកិច្ចបម្រើប្រជាពលរដ្ឋ ព្រមទាំងធ្វើការពិនិត្យ​បំពេញ​បន្ថែម កែលម្អនូវចំណុចខ្វះខាត សម្រាប់ធានាដល់ការអនុវត្តការងារក្នុងឆ្នាំ ២០២៤ឲ្យកាន់តែមានភាពល្អប្រសើឡើង និង​ប្រសិទ្ធភាព​ជាងបណ្តាឆ្នាំកន្លងមក។

សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំស្តីពីការពិនិត្យការងារត្រៀមទទួលគណៈកម្មការថ្នាក់ជាតិចុះវាយតម្លៃអនុវិទ្យាល័យភ្នំយ៉ាត

ប៉ៃលិន៖ ថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមប្រជុំស្តីពីការពិនិត្យការងារត្រៀមទទួលគណៈកម្មការថ្នាក់ជាតិចុះវាយតម្លៃអនុវិទ្យាល័យភ្នំយ៉ាត ដែលធ្វើឡើងនៅសាលារៀនអនុវិទ្យាល័យភ្នំយ៉ាត។

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៨ ខែធ្នូ ឆ្នាំ ២០២៣
អានបន្ថែម
ទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣ ខេត្តប៉ៃលិន ក្រោមប្រធានបទ “សហគមន៍តែមួយដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍”

ប៉ៃលិន៖ ថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣ ខេត្តប៉ៃលិន ក្រោមប្រធានបទ “សហគមន៍តែមួយដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍” ក្រោមអធិបតីភាព ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន។

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ ២០២៣
អានបន្ថែម
ទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ ក្រោមប្រធានបទដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌

 ប៉ៃលិន៖ ថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ ក្រោមប្រធានបទដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌។

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៤ ខែធ្នូ ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំស្តីពីការជំរុញធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ និងការពង្រឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋក្នុងផែនការសកម្មភាពឆ្នាំ២០២៣

ប៉ៃលិន៖ ថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ លោក ឈឹម ហុងស្រ៊ន អនុប្រធានមន្ទីរ និងលោកស្រី យឹម ខន ប្រធានការិយាល័យ បានចូលរួមកិច្ចប្រជុំស្តីពីការជំរុញធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ និងការពង្រឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋក្នុងផែនការសកម្មភាពឆ្នាំ២០២៣ របស់មន្ទីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំស្តីពីសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីលទ្ធកម្មសាធារណៈ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈថ្មីចំនួន ៣

ប៉ៃលិន៖ ថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ទីរជំនាញជុំវិញខេត្ត បានចូលរួមកិច្ចប្រជុំស្តីពីសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីលទ្ធកម្មសាធារណៈ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈថ្មីចំនួន ៣ តាមរយៈ Video Conference (ZOOM)

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០៨ ខែធ្នូ ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំសាមញ្ញលើកទី៥៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣

ថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៥៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ដែលដឹកនាំដោយ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន។

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី០៧ ខែធ្នូ ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជ៉ំត្រួតពិនិត្យការងារផ្តល់សេវាអត្រានុកូលដ្ឋាន និងវឌ្ឍនភាព គម្រោងមូលនិធិក្រុង ស្រុក ឃុំ សង្កាត់ ឆ្នាំ២០២៣

ប៉ៃលិន៖ នារសៀលថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលរួមកិច្ចប្រជុំត្រួតពិនិត្យការងារផ្តល់សេវាអត្រានុកូលដ្ឋាន និងវឌ្ឍនភាព គម្រោងមូលនិធិក្រុង ស្រុក ឃុំ សង្កាត់ ឆ្នាំ២០២៣ ដើម្បីជំរុញការអភិវឌ្ឍន៍នៅមូលដ្ឋាន និងផ្តល់សេវាសាធារណៈនានា ជូនដល់ប្រជាពលរដ្ឋ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន។


សូមអរគុណ!




អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៤ ខែធ្នូ ឆ្នាំ ២០២៣
អានបន្ថែម
ពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ នៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន

ប៉ៃលិន៖នាព្រឹកថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ នៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិនក្នុងឆ្នាំសិក្សាថ្មី ២០២៣-២០២៤ នេះ ខេត្តប៉ៃលិន មានគ្រឹះស្ថានសិក្សា ចាប់ផ្តើមដំណើរការរៀន និងបង្រៀន គឺ៖ មធ្យមសិក្សា​សាធារណៈ មានចំនួន ៩សាលា ក្នុងនោះវិទ្យាល័យចំនួន ០៣ សាលា និងអនុវិទ្យាល័យចំនួន ៦សាលា មានសិស្សសរុប ៥៦៨៧នាក់ ស្រីចំនួន ៣០២៧នាក់, បឋមសិក្សាសាធារណៈចំនួន ៥៣សាលា មានសិស្សសរុបចំនួន ១១១៩៩នាក់ ស្រីចំនួន ៥៤៦០នាក់ (ក្នុងនោះសិស្សគ្រប់អាយុចុះឈ្មោះថ្មីចូលរៀនថ្នាក់ទី១ មានចំនួន ១១៣០នាក់ ស្រី ៥១០នាក់) និងសាលាមត្តេយ្យសិក្សាចំនួន ២៥សាលា មានសិស្សសរុបចំនួន ៨៥៨នាក់ ស្រីចំនួន ៤៧៨នាក់ (ក្នុងនោះសិស្សចុះ​ឈ្មោះចូលរៀនថ្មី ចំនួន ៣៥៣នាក់ ស្រី ១៨៥នាក់ ។

សូមអរគុណ!


អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៤ ខែធ្នូ ឆ្នាំ ២០២៣
អានបន្ថែម
សិក្ខាសាលាពិគ្រោះយោបល់លើក្របខ័ណ្ឌវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់ក្រសួង ស្ថាប័ន

ប៉ៃលិន៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ឈឹម ហុងស្រ៊ន អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើក្របខ័ណ្ឌវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់ក្រសួង ស្ថាប័ន នៅសណ្ឋាគារ Garden City រាជធានីភ្នំពេញ។

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំមន្ទីរ និងការិយាល័យជំនាញទាំងអស់ ដើម្បីពិនិត្យវឌ្ឍនភាពការងាររយៈពេល១០ខែ

ប៉ៃលិន៖ នារសៀលថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំមន្ទីរ និងការិយាល័យជំនាញទាំងអស់ ដើម្បីពិនិត្យវឌ្ឍនភាពការងាររយៈពេល១០ខែ, បញ្ហាប្រឈមផ្សេងៗ និងទិសដៅអនុវត្តបន្ត។

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១២ សហវ ស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិការដ្ឋបាលថ្នាក់ក្រោមជាតិ

ប៉ៃលិន៖ នារសៀលថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១២ សហវ ស្តីពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត, លោកប្រធានរតនាគារខេត្ត, លោក លោកស្រីអភិបាលក្រុង/ស្រុក ឃុំ/សង្កាត់, មន្ត្រីតំណាងមន្ទីរសុខាភិបាលខេត្ត ព្រមទាំងមន្ត្រីទទួលបន្ទុកការងារគណនេយ្យផងដែរ។


ឯកឧត្តម គោស៊ុំ ប៊ុនសឿត ក៏បានមានប្រសាសន៍ថា ក្នុងកិច្ចប្រជុំនេះ មានគោលបំណង ដើម្បីពង្រឹង និងបង្កើនសមត្ថភាពបន្ថែមទៀត ក្នុងការអនុវត្តគម្រោងចំណូល-ចំណាយថវិកាប្រចាំឆ្នាំប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយការបិទបញ្ជីចំណូល-ចំណាយត្រូវតែគិតគូឱ្យបានច្បាស់លាស់នូវការរៀបចំផ្នែកចំណូល-ចំណាយរបស់ខ្លួនឱ្យបានជាក់លាក់ត្រឹមត្រូវ និងស្របតាមតម្រូវការជាក់ស្តែងក្នុងដំណើរការអនុវត្តការងារថវិកា និងយន្តការការអនុវត្តន៍ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសត្រូវគិតគូរ និងយកចិត្តទុកដាក់ក្នុងការអនុវត្តឱ្យបានត្រឹមត្រូវ។


លោក ​ ហេង យុលី មន្ត្រីជំនាញការិយាល័យហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏បានធ្វើបទបង្ហាញ ស្តីពីសារាចរណែនាំលេខ ០១២ សហវ ដែលផ្តោតសំខាន់ទៅលើការបោះផ្សាយអាណត្តិនិយ័តកម្ម សម្រាប់ការអនុវត្តនីតិវិធីទូទាត់ថវិកាប្រាក់រង្វាន់ដែលបានដកមុន និងធ្វើសលាក​បត្របង្វែរចំណូលចូលថវិការដ្ឋបាលថ្នាក់ក្រោមជាតិ នូវចំណូលប្រមូលបាននៅរាជធានី ខេត្ត (អង្គភាពច្រកចេញចូលតែមួយ និងមន្ទីរជំនាញ), រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ក្នុងឆ្នាំ២០២៣ និងក្នុងឆ្នាំ២០២២ ដែលនៅសេសសល់សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ពុំទាន់បានទូទាត់ ត្រូវបញ្ជូនមករតនាគាររាជធានី ខេត្ត យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំដេញថ្លៃភាស៊ីផ្សារទូទាំងខេត្តប៉ៃលិន សម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២៤។

ប៉ៃលិន៖ ព្រឹកថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំដេញថ្លៃភាស៊ីផ្សារទូទាំងខេត្តប៉ៃលិន សម្រាប់ធ្វើអាជីវកម្មឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត, និងមានការអញ្ចើញចូលរួមពី តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ប្រធានរតនាគារខេត្ត, ប្រធានសាខាពន្ធដារខេត្ត, លោក លោកស្រី នាយក នាយករងទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត, លោកអភិបាលក្រុង/ស្រុក, ម្ចាស់ផ្សារ និងអាជីវករអ្នកដេញថ្លៃជាច្រើននាក់ទៀត។


ឯកឧត្តម គោស៊ុំ ប៊ុនសឿត បានមានប្រសាសន៍ថាទាំងម្ចាស់ផ្សារ និងអ្នកដេញថ្លៃភាស៊ីត្រូវស្តាប់ការណែនាំរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាអង្គភាពជំនាញត្រូវអនុវត្តតាមការណែនាំ និងកិច្ចកុងត្រាភាស៊ីផ្សារដែលបានដេញថ្លៃរួចមកនេះ ឲ្យមានប្រសិទ្ធិភាពខ្ពស់ផងដែរ។ ទន្ទឹមនឹងនេះអ្នកដេញថ្លៃភាស៊ីផ្សារទាំងអស់ត្រូវសហការជាមួយម្ចាស់ផ្សារ និងក្រុមអាជីវករទាំងអស់ធ្វើការអនាម័យ និងកែលំអរសោភ័ណ្ឌភាពផ្សារឲ្យបានស្អាតជាប្រចាំដើម្បីទាក់ទាញភ្ញៀវចូលមកទិញទំនិញប្រើប្រាស់សេវាកម្មរបស់ខ្លួន។


ដែលក្នុងកិច្ចប្រជុំដេញថ្លៃនេះ ក្នុងខេត្តប៉ៃលិនមានផ្សារចំនួន ៤ផ្សារ មានដូចជា៖ ផ្សារសាមគ្គី ផ្សារព្រំថ្មី ផ្សារសាលាក្រៅ និងផ្សារប៉ាងរលឹម ។ ឆ្លងតាមការដេញថ្លៃមួយព្រឹករួចមកជាលទ្ធផលគឺ ៖

១.លោកស្រី គង់ វណ្ណា ទទួលបានសិទ្ធិគ្រប់គ្រងយកភាស៊ីនៅផ្សារសាមគ្គី។

២.លោក ជាង នីសា ទទួលបានសិទ្ធិគ្រប់គ្រងយកភាស៊ីនៅផ្សារប៉ាងរលឹម។

៣.ស៊ឹប វ៉ាន់ដឿន ទទួលបានសិទ្ធិគ្រប់គ្រងយកភាស៊ីនៅផ្សារសាលាក្រៅ។

៤.សៅ សាប៊ុន ទទួលបានសិទ្ធិគ្រប់គ្រងយកភាស៊ីនៅផ្សារព្រំថ្មី។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ច​ប្រជុំសាមញ្ញលើកទី៥៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣

ប៉ៃលិន៖ នារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមកិច្ច​ប្រជុំសាមញ្ញលើកទី៥៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ដែលដឹកនាំដោយ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, លោក-លោកស្រី ប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក ជាច្រើននាក់ផងដែរ ។ ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចជា ៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើក​ទី៥២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន ២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារ​ប្រចាំ​ខែតុលា ឆ្នាំ២០២៣ និងទិសដៅការងារបន្តខែបន្ទាប់ របស់រដ្ឋបាលខេត្តប៉ៃលិន និង ៣-បញ្ហាផ្សេងៗ ។

សូមអរគុណ!


អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៣
អានបន្ថែម
ពិធីអបអរសាទរខួបអនុវស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា នៅខេត្តប៉ៃលិន ឆ្នាំ២០២៣

ប៉ៃលិន៖ នាព្រឹកថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ នឹងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមពិធីអបអរសាទរខួបអនុវស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ នៅបរិវេណវិមានឯករាជ្យខេត្តប៉ៃលិន ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន។


ក្នុងការប្រារព្ធពិធីនាឱកាសនោះ គណៈអធិបតី និងតំណាងថ្នាក់ដឹកនាំខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ តំណាងផែនមន្ត្រីរាជការ និងស្ថាប័នផ្សេងៗ ក៏បានដាក់កម្រងផ្កានៅវិមានឯករាជ្យខេត្ត ដើម្បីគោរពវិញ្ញាណក្ខន្ធដល់អ្នកស្នេហាជាតិ យុទ្ធជនយុទ្ធនារី ដែលបានពលីជីវិតក្នុងបុព្វហេតុរំដោះជាតិមាតុភូមិឲ្យរួចចផុតពីរបបអាណានិគមនិយមបារាំង ពិសេសគោរពទៅដល់កម្មាភិបាលយុទ្ធជនយុទ្ធនារី អ្នកស្នេហាជាតិ ដែលបានតស៊ូ និងធ្វើពលីជីវិតក្នុងការរំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ផងដែរ ។


សូមអរគុណ!


អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ ២០២៣
អានបន្ថែម
សេចក្តីជូនដំណឹង ស្តីពីការដេញថ្លៃជាសាធារណៈ នូវភាស៊ីផ្សារទូទាំងខេត្តប៉ៃលិន សម្រាប់ឆ្នាំ២០២៤

សេចក្តីជូនដំណឹង ស្តីពីការដេញថ្លៃជាសាធារណៈ នូវភាស៊ីផ្សារទូទាំងខេត្តប៉ៃលិន សម្រាប់ឆ្នាំ២០២៤ ចំនួន ៤ ទីតាំង ដែលមានតម្លៃភាពស៊ីកំណត់ជាមូលដ្ឋានក្នុងមួយឆ្នាំ ដូចខាងក្រោម។

១. ផ្សារសាមគ្គី (ក្រុងប៉ៃលិន)

= ៨.៥០០.០០០រៀល

២. ផ្សារប៉ាងរលឹម (ក្រុងប៉ៃលិន)

= ២.៦០០.០០០រៀល

៣. ផ្សារព្រំថ្មី (ស្រុកសាលាក្រៅ)

= ៦.៣០០.០០០រៀល

៤. ផ្សារសាលាក្រៅ (ស្រុកសាលាក្រៅ)

= ៣.៦០០.០០០រៀល

ចំពោះលក្ខខណ្ឌចូលរួម ទីកន្លែង និងពេលវេលា សូមមើលក្នុងសេចក្តីជូនដំណឹងនេះ ឬទំនាក់ទំនងតាមលេខទូរស័ព្ទ ០៩៦ ៩៩៨ ៩៩៥៨ ឬ ០១៥ ៣៣៤ ០៣០ ។

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី០៣ ខែវិច្ឆិកា ឆ្នាំ ២០២៣
អានបន្ថែម
សិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត និងការចែករំលែកបទពិសោធន៍ស្តីពី ការបើកផ្តល់ប្រាក់អត្ថប្រយោជន៍របស់មន្ត្រីសាធារណៈដោយបង្វែរត្រង់ចូលគណនីបៀវត្សរបស់មន្ត្រីសាធារណៈ ក្រោមអ តាមរយៈប្រព័ន្ធ Video Conference (ZOOM)

ប៉ៃលិន៖ នាព្រឹកថ្ងៃចន្ទ ១ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត និងការចែករំលែកបទពិសោធន៍ស្តីពី ការបើកផ្តល់ប្រាក់អត្ថប្រយោជន៍របស់មន្ត្រីសាធារណៈដោយបង្វែរត្រង់ចូលគណនីបៀវត្សរបស់មន្ត្រីសាធារណៈ ក្រោមអ តាមរយៈប្រព័ន្ធ Video Conference (ZOOM)

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី៣០ ខែតុលា ឆ្នាំ ២០២៣
អានបន្ថែម
សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីសារពើពន្ធថ្មី ជំពូកទី១៨ ទោសប្បញា្ញត្តិ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធ ឬសិទ្ធកាន់កាប់អចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់

ប៉ៃលិន៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីសារពើពន្ធថ្មី ជំពូកទី១៨ ទោសប្បញា្ញត្តិ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធ ឬសិទ្ធកាន់កាប់អចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ ក្រោម អធិបតីភាព ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត និង ឯកឧត្តម អ៊ុក សារិន សាមាជិកក្រុមប្រិក្សាខេត្ត ព្រមទាំងមន្ទីរ/អង្គភាព និងក្រុមហ៊ុន អាជីវករក្នុងខេត្ត ដែលធ្វើឡើងនៅសាលប្រជុំធំរបស់មន្ទីរសដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន។

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែតុលា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំពិភាក្សាស្តីពី “រំហូរនីតិវិធីអនុវត្តការងារតាម FMIS សម្រាប់រដ្ឋបាលក្រុង-ស្រុក ខណ្ឌ” តាមរយៈប្រព័ន្ធ Video Conference (ZOOM) ។

ប៉ៃលិន៖ នាព្រឹកថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោក លោកស្រី អនុប្រធានមន្ទីរ និងមន្ត្រីជំនាញ FMIS បានចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី “រំហូរនីតិវិធីអនុវត្តការងារតាម FMIS សម្រាប់រដ្ឋបាលក្រុង-ស្រុក ខណ្ឌ” តាមរយៈប្រព័ន្ធ Video Conference (ZOOM) ។ គោលបំណងសំខាន់នៃកិច្ចប្រជុំខាងលើនេះ គឺដើម្បីពិភាក្សាលម្អិតជាមួយថ្នាក់ដឹកនាំ និង មន្ត្រីជំនាញទាំងអស់ ជាពិសេសមន្ត្រីដែលទទួលបន្ទុកលើការអនុវត្តនីតិវិធីចំណាយ និង កិច្ចលទ្ធកម្ម ឱ្យបានយល់កាន់ច្បាស់ពីការតៀមអនុវត្តនីតិវិធីក្នុង FMIS ជាមួយរដ្ឋបាលក្រុង-ស្រុក និង ខណ្ឌ ដែលក្នុងនោះក្រុមការងារ FMIS បានធ្វើបទបង្ហាញជូនអ្នកចូលរួមផងដែរអំពី នីតិវិធីអនុវត្តការងារបច្ចុប្បន្នដែលរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ កំពុងអនុវត្ត និង រំហូរនីតិវិធីអនាគតស្នើសុំក្នុង FMIS របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងនាមជាអភិបាលហិរញ្ញវត្ថុ សម្រាប់ការត្រួតពិនិត្យ និង សម្រេចលើការចំណាយ និង ការអនុវត្តកិច្ចលទ្ធកម្មរបស់រដ្ឋបាលក្រុង-ស្រុក និង ខណ្ឌ ។ នីតិវិធីអនុវត្តការងារថ្មីតាម FMIS នឹងផ្តល់អត្ថប្រយោជន៍ដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត និង រដ្ឋបាលក្រុង-ស្រុក និង ខណ្ឌ ជាច្រើនរួមមាន កាត់បន្ថយចំណាយលើការប្រើប្រាស់ធនធានមនុស្សតិច, កាត់បន្ថយពេលវេលា និង បង្កើននូវតម្លាភាពនិងគណនេយ្យភាពនៃការអនុវត្តថវិកា (អាចតាមដានបានទាំងស្រុងអំពីស្ថានភាពនៃការអនុវត្តថវិកា), ងាយស្រួលក្នុងការតាមដានប្រតិបត្តិការ, មិនមានការរៀបចំ និង បញ្ជូនសំណុំឯកសារជាក្រដាស ពីដំណាក់កាលមួយទៅដំណាក់កាលមួយ និង ឯកសារចាំបាច់មួយចំនួនត្រូវបានស្គែនដាក់ចូលក្នុង FMIS ដែលនឹងធានាបាននូវសុវត្ថិភាពជូនអ្នកប្រើប្រាស់។

សូមអរគុណ!


អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំអំពីការប្រើប្រាស់ និងដាក់ឲ្យដំណើរការប្រព័ន្ធគ្រប់គ្រងមន្រ្តីរាជការ “Attendance QR” តាមរយៈ កម្មវិធី “MEF Profile” ជូនដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន

ប៉ៃលិន៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានជួបប្រជុំជាមួយនាយកដ្ឋានបុគ្គលិក នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយដឹកនាំដោយ លោក បួយ វណ្ណហឿន អនុប្រធាននាយកដ្ឋានបុគ្គលិក និងមន្រ្តីជំនាញចំនួន ៥ រូប ដើម្បីធ្វើការបង្ហាញអំពីការប្រើប្រាស់ និងដាក់ឲ្យដំណើរការប្រព័ន្ធគ្រប់គ្រងមន្រ្តីរាជការ Attendance QR” តាមរយៈ កម្មវិធី MEF Profile” នៅលើ Smart Phone ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំអស់។ ការដាក់ដាក់ឲ្យដំណើរការប្រព័ន្ធគ្រប់គ្រងមន្រ្តីរាជការ នេះគឺដើម្បីពង្រីកវិសាលភាពនៃការគ្រប់គ្រងវត្តមានមន្រ្តីរាជការ នៅតាមបណ្តាអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិញ្ញវត្ថុ និងការបង់វត្តមានប្រចាំថ្ងៃស្វ័យប្រវត្តិទាំងក្នុងជំនួសឱ្យការចុះហត្ថលេខា របស់់អង្គភាពគ្រប់កម្រិតមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ ក្នុងគោលបំណងពង្រឹងការត្រួតពិនិត្យតាមដាន វាយតម្លៃការងារគ្រប់គ្រងបុគ្គលិក និងការអនុវត្តការងាររបស់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាកំពុងបម្រើការចំណុះក្រសួងឱ្យកាន់តែមានសមភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ជាពិសេសការពង្រឹងវិន័យក្នុងការអនុវត្តការងារក្នុងស្ថាប័នទាំងមូលប្រកបដោយផលិតភាពនៃសមិទ្ធកម្មផងដែរ។


សូមអរគុណ!

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១៩ ខែតុលា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ច​ប្រជុំសាមញ្ញលើកទី៥២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣

ប៉ៃលិន៖ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមកិច្ច​ប្រជុំសាមញ្ញលើកទី៥២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ដែលដឹកនាំដោយ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងក្រោមអធិបតីភាពឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, លោក-លោកស្រី ប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក ជាច្រើននាក់ផងដែរ ។ ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈដូចជា ៖ ១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើក​ទី៥១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន ២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារ​ប្រចាំ​ខែសីហា ឆ្នាំ២០២៣ និងទិសដៅការងារបន្តខែបន្ទាប់ របស់រដ្ឋបាលខេត្តប៉ៃលិន និង ៣-បញ្ហាផ្សេងៗ ។

ក្រោយពីបានស្តាប់ការលើកឡើងពីរបៀបវារៈ និងបញ្ហាសំខាន់ៗក្នុងកិច្ចប្រជុំរួចមក លោកជំទាវបណ្ឌិត​ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ក្រុង-ស្រុក, ឃុំ-សង្កាត់ និងមន្ទីរអង្គភាព​ជំនាញ​ពាក់ព័ន្ធជុំវិញខេត្ត ត្រូវមើលឡើងវិញនូវរាល់បញ្ហានាពេលកន្លងមក គឺត្រូវដោះស្រាយជូន​ពលរដ្ឋឱ្យបានទាន់ពេលវេលា គឺត្រូវមានទំនួលខុសត្រូវ​ខ្ពស់​លើតួនាទី ភារកិច្ច និងជំនាញការងាររបស់ខ្លួន ហើយបើបញ្ហាណាមិនអាចដោះស្រាយបានសូមប្រញាប់រាយការណ៍​មករដ្ឋបាលខេត្ត ដើម្បីធ្វើការដោះស្រាយបានទាន់ពេលវេលា ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សា ក៍បានមានប្រសាសន៍វាយតម្លៃខ្ពស់ទៅ​លើ​កិច្ច​សហប្រតិបត្តិ​ការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរអង្គភាពជំនាញជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ដែលកន្លងមក បានបំពេញការងារតាមតួនាទីភារកិច្ច ទទួលបានលទ្ធផលល្អ ហើយក៍ជាមោទនភាព ដែលយើង​ទាំងអស់គ្នា បានខិតខំអនុវត្តន៍ការងារតាមផែនការ ធ្វើឱ្យខេត្តប៉ៃលិន មានការអភិវឌ្ឍរីកចម្រើន ព្រមទាំងកសាងបាននូវ​សមិទ្ធផលថ្មីៗជាច្រើនជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដូច្នេះយើងត្រូវខិតខំបន្ថែមទៀត ក្នុងន័យបម្រើផលប្រយោជន៍ និង​សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានា ក៍ដូចជាបំរើ​សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័សទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់ ៕

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១២ ខែតុលា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំស្តីពីការអនុវត្តកិច្ចលទ្ធកម្ម ប្រចាំ៩ខែដើមឆ្នាំ២០២៣ របស់រដ្ឋបាលក្រុង ស្រុក ខេត្ត និងមន្ទីរជំនាញជុំវិញខេត្ត

ប៉ៃលិន៖​ នារសៀលថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំស្តីពីការអនុវត្តកិច្ចលទ្ធកម្ម ប្រចាំ៩ខែដើមឆ្នាំ២០២៣ របស់រដ្ឋបាលក្រុង ស្រុក ខេត្ត និងមន្ទីរជំនាញ ដោយមានការអញ្ជើញចូលរួមជាអធិបតីភាព ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងលោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន ព្រមទាំងលោក លោកស្រីប្រធានមន្ទីរ និងមន្ត្រីជំនាញ មកពីមន្ទីរ/អង្គភាពជុំវិញខេត្ត។ បន្ទាប់ពី កញ្ញា ហេង សុខ លីន ប្រធានការិយាល័យលទ្ធកម្មសាធារណៈ បានធ្វើបទបង្ហាញពីការអនុវត្តកិច្ចលទ្ធកម្មប្រចាំ៩ខែដើមឆ្នាំ២០២៣ រួចមក លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានមានប្រសាសន៍ថានៅពេលនេះការអនុវត្តកិច្ចលទ្ធកម្ម៩ខែដើមឆ្នាំ២០២៣ ក្នុងការព្រឹងកិច្ចដំណើរការនៃការគ្រប់គ្រង និងការអនុវត្តកិច្ចលទ្ធកម្មឲ្យប្រព្រឹត្តទៅដោយរលូន មានតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាពសន្សំសំចៃ និងទាន់ពេលវេលាផងដែរ។ លោកបន្តថាការអនុវត្តកិច្ចលទ្ធកម្មប្រចាំ៩ខែដើមឆ្នាំ២០២៣ នេះ មន្ទីរជំនាញនៅក្នុងឆ្នាំ២០២៣ មានផែនការលទ្ធកម្មសរុបចំនួន ២៧១ គម្រោង អនុវត្តបានចំនួន ២៧០ គម្រោង ស្មើនិង ៩៩.៦៣% ចំពោះរដ្ឋបាលថ្នាក់ក្រោមជាតិនៅក្នុងឆ្នាំ២០២៣ នេះ មានផែនការលទ្ធកម្ម និងផែនការកែតម្រូវសរុបចំនួន ២៥ គម្រោង អនុវត្តបានចំនួន ២២ គម្រោង ស្មើនិង ៧៥.៨៦%។ ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ជម្រុញដល់មន្ទីរជំនាញទាំងអស់ដែលមានការយឺតយាវធ្វើរបាយការណ៍អនុវត្តកិច្ចលទ្ធកម្មប្រចាំ៩ខែដើមឆ្នាំ២០២៣ របស់ខ្លួន ត្រូវបន្តយកចិត្តទុកដាក់និងខិតខំអនុវត្តឲ្យបានទាន់ពេលវេលា។

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី១ និងទី២ ឆ្នាំ២០២៣ តាមប្រព័ន្ធវីដេអូពីចំម្ងាយ (ZOOM)

ប៉ៃលិន៖ នាព្រឹកថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារបច្ចេកទេស TWG ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសទី១ និងទី២ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីតាមមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត តាមប្រព័ន្ធវីដេអូពីចំម្ងាយ (ZOOM)

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២៥ ខែកញ្ញា ឆ្នាំ ២០២៣
អានបន្ថែម
ថ្នាក់ដឹងនាំមន្ទីរ និងមន្រ្តីរាជការ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមពិធីទូងស្គរជ័យនៅទីធ្លាវិមានឯករាជ្យខេត្ត

ប៉ៃលិន៖ នាព្រឹកថ្ងៃពុធ ៦ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ថ្នាក់ដឹងនាំមន្ទីរ និងមន្រ្តីរាជការ នៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមពិធីទូងស្គរជ័យនៅទីធ្លាវិមានឯករាជ្យខេត្ត ។ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ និងប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន បានសម្តែងនូវការអបអរសាទរ ប្រកបដោយក្តីរំភើបរីករាយឥតឧបមា និងមានមោទនភាពជាតិខ្ពង់ខ្ពស់បំផុត ដែលប្រាសាទកោះកេររបស់ខ្មែរ ត្រូវបានគណៈ​កម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ (UNESCO) បានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣។

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ ២០២៣
អានបន្ថែម
ពិធីបើកផ្តល់ប្រាក់របបគោលនយោបាយ ជូនចំពោះជនពិការក្រីក្រនៅតាមសហគមន៍

ប៉ៃលិន៖ នាព្រឹកថ្ងៃទី ១៨ និង ១៩ ខែកញ្ញា ឆ្នាំ២០២៣ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមពិធីបើកផ្តល់ប្រាក់របបគោលនយោបាយ ជូនចំពោះជនពិការក្រីក្រនៅតាមសហគមន៍ ស្ថិតនៅឃុំស្ទឹងត្រង់,សង្កាត់បរយ៉ាខា និងសង្កាត់ទួលល្វា ក្រោមអធិបតីភាព ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន។ ក្នុងការបើកផ្តល់ប្រាក់របបគោលនយោបាយ ជូនចំពោះជនពិការក្រីក្រនៅតាមសហគមន៍នេះគឺជាការលើកទឹកចិត្ត យកចិត្តទុកដាក់ និងជួយសម្រួលដល់ជីវភាពរបស់ប្រជាជានក្រីក្រមួយចំនួនបានមួយកំរិតផងដែរ។

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៨ ខែកញ្ញា ឆ្នាំ ២០២៣
អានបន្ថែម
កម្មវិធីបើកវគ្គបំប៉នសិស្សមធ្យមសិក្សាទុតិយភូមិថ្នាក់ទី១២ ទូទាំងខេត្ត សម្រាប់ត្រៀមប្រលងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ

ប៉ៃលិន៖ ព្រឹកថ្ងៃសៅរ៍ ៩ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមកម្មវិធីបើកវគ្គបំប៉នសិស្សមធ្យមសិក្សាទុតិយភូមិថ្នាក់ទី១២ ទូទាំងខេត្ត សម្រាប់ត្រៀមប្រលងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រលង ០៦ វិច្ឆិកា ២០២៣ ឧបត្ថមដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជន​កម្ពុជា​​​ខេត្តប៉ៃលិន ដើម្បីជាការលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុង​ឆ្នាំ​សិក្សា២០២២-២០២៣ នេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជន​កម្ពុជា​​​ខេត្តប៉ៃលិន បានប្រកាសផ្តល់រង្វាន់ម៉ូតូ ១គ្រឿង ដល់សិស្សដែលអាចប្រឡងដណ្តើមយកបាននិទ្ទេស A នៅក្នុងឆ្នាំ​២០២៣ នេះ និងបន្តផ្តល់អាហារូបករណ៍ សម្រាប់សិស្ស​ក្រីក្រ ចង់បន្តការ​សិក្សានៅឧត្តមសិក្សា ព្រមទាំង​គ្រោង​រៀបចំ​បណ្ណាល័យ​សាធារណៈ ដើម្បីលើកកម្ពស់គុណភាពវិស័យ​អប់រំ​នៅក្នុងខេត្ត ។

អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃសៅរ៍ ទី០៩ ខែកញ្ញា ឆ្នាំ ២០២៣
អានបន្ថែម
ចំនួនសុរប: 169