ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តការងាររបស់មន្ត្រីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ ២០២៦

ខេត្តប៉ៃលិន៖ ថ្ងៃសុក្រ ១៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហរិញ្ញវត្ថុខេត្តប៉ៃលិន បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តការងាររបស់មន្ត្រីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ ដើម្បីពិនិត្យការអនុវត្តការងារ ភារកិច្ច របស់ការិយាល័យជំនាញនីមួយៗ។ កិច្ចប្រជុំមានការចូលរួមពីលោក លោកស្រីអនុប្រធានមន្ទីរ លោក លោកស្រីប្រធាន-អនុប្រធាន និងមន្ត្រីនៃការិយាល័យជំនាញទាំងអស់ ព្រមទាំងបុគ្គលិក មន្ត្រីជាប់កិច្ចសន្យាផងដែរ។ កិច្ចប្រជុំក៏បានផ្តោតសំខាន់ទៅលើការវាយតម្លៃលក្ខណៈសម្បត្តិមន្ត្រីរាជការ សម្រាប់រៀបចំស្នើុសុំតែងតាំងមុខតំណែងជាអនុប្រធានមន្ទីរ ប្រធានការិយាល័យ និងអនុប្រធានការិយាល័យ ដើម្បីស្របតាមរចនាសម្ព័ន្ធដែលនៅទំនេរ និងស្របតាមខ្លឹមសារប្រកាសលេខ ៧៥០ សហវ.ប្រក.អល ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការរៀបចំកែសម្រួលតួនាទីភារកិច្ចការិយាល័យថ្មី និងកែសម្រួលឈ្មោះការិយាល័យចំនួនពីរការិយាល័យផងដែរ។ 

ព័ត៌មានទាក់ទង