ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាស្តីពីការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ ២០២៥

ខេត្តប៉ៃលិន៖ ថ្ងៃសុក្រ ១៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានដឹកនាំមន្ត្រីរាជការ ចូលរួមសិក្ខាសាលាស្តីពីការផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈ តាមរយៈប្រព័ន្ធវីដេអូពីចង្ងាយ Zoom ក្រោមអធិបតីភាពឯកឧត្តម ហ៊ីវ សុវណ្ណ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម ង៉ាន់ ភិរម្យ អគ្គនាយកនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ។ សិក្ខាសាលាត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយលិខិតបទដ្ឋានថ្មីចំនួន ៦ ក្នុងនោះរួមមានអនុក្រឹត្យចំនួន ២ និងប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចំនួន ៤ ដែលពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈ ដូចខាងក្រោម៖

១.អនុក្រឹត្យលេខ ១៣២ អនក្រ.បក ចុះថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មការលទ្ធកម្មនិងអង្គភាពលទ្ធកម្ម

២.អនុក្រឹត្យលេខ ១៣៣ អនក្រ.បក ចុះថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ស្តីពីបែបបទនិងនីតិវិធីនៃការប្តឹង និងការដោះស្រាយបណ្តឹងតវ៉ាលទ្ធកម្ម

៣.ប្រកាសលេខ ៩៨០ សហវ.ប្រក.អលសា ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមលទ្ធកម្ម

៤.ប្រកាសលេខ ៩៨១ សហវ.ប្រក.អលសា ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការគ្រប់គ្រងការអនុវត្តកិច្ចសន្យាលទ្ធកម្ម

៥.ប្រកាសលេខ ៩៨២ សហវ.ប្រក.អលសា ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីប្រាក់កក់ធានាការដេញថ្លៃ និងប្រាក់កក់ធានាការអនុវត្តកិច្ចសន្យា

៦.ប្រកាសលេខ ៩៨៣ សហវ.ប្រក.អលសា ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការដោះស្រាយបណ្តឹងតវ៉ាលទ្ធកម្ម។

ព័ត៌មានទាក់ទង