ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិនិត្យ និងវាយតម្លៃទ្រព្យសម្បត្តិរដ្ឋ ដើម្បីជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋចេញពីបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ ២០២៦

ខេត្តប៉ៃលិន៖ ថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន មានរៀបចំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃទ្រព្យសម្បត្តិរដ្ឋ ដើម្បីជម្រះបញ្ជីទ្រព្យសម្បត្តិរដ្ឋ ចេញពីបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋ ដែលមានសភាពចាស់ទ្រុឌទ្រោម និងពុំអាចប្រើប្រាស់បាន របស់សេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន ក្រោមអធិបតីភាពលោក ប៉ូច សាអែម ប្រធានមន្ទីរ និងលោក ផេង អីុ អនុប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យលើគម្រោងជម្រះទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៦ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន

ព័ត៌មានទាក់ទង