កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ
ខេត្តប៉ៃលិន៖ ថ្ងៃចន្ទ ៧រោច ខែមាឃ ឆ្នាំម្សាញ់
សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន
មានរបៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ
០២២ សហវ.សរណ.អហក ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦
របស់រដ្ឋបាលថ្នាក់ក្រោមជាតិបាន ក្រោមអធិបតីភាព ឯកឧត្តម គោស៊ុំ ប៊ុនសឿត
អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ
អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក
ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន,
លោកអនុប្រធានរតនាគារខេត្ត ព្រមទាំងលោក លោកស្រីនាយកទីចាត់ការនៃរដ្ឋបាលខេត្ត និងលោក
លោកស្រីមេឃុំ ចៅសង្កាត់ ស្មៀនឃុំ ស្មៀនសង្កាត់ ជំនួយការឃុំ សង្កាត់ផងដែរ។
ព័ត៌មានទាក់ទង