ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមពិនិត្យ និងវាយតម្លៃប្រគល់ទទួលក្នុងដំណាក់កាល១០០% លើការងារសាងសង់ និងជួសជុលសំណង់របស់រដ្ឋបាលខេត្តប៉ៃលិន ចំនួន ៤គម្រោង
ខេត្តប៉ៃលិន៖ ថ្ងៃចន្ទ ៣កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានចូលរួមពិនិត្យ និងវាយតម្លៃប្រគល់ទទួលក្នុងដំណាក់កាល១០០% លើការងារសាងសង់ និងជួសជុលសំណង់របស់រដ្ឋបាលខេត្តចំនួន ៤គម្រោង ក្នុងឆ្នាំ២០២៥ មានដូចជា៖
១-អគារបណ្ណាល័យ បណ្តោយប្រវែង ១២ម ទទឹង ៨ម កម្ពស់ ៧ម ស្ថិតក្នុងបរិវេណសាលាខេត្ត
ភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន
២-ការងារសាងសង់អគារបណ្ណាល័យ បណ្តោយប្រវែង ១២ម ទទឹង ៨ម កម្ពស់ ៧ម ស្ថិតក្នុងភូមិបឹងព្រលិត
ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (ជ្រោះសែនសុខ)
៣-ការងារសាងសង់ខ្លោងទ្វាធំសាលាខេត្ត បណ្តោយប្រវែង ១៦.៨ម ទទឹង ២.៣ម កម្ពស់ ៩.៥ម
ស្ថិតក្នុងបរិវេណសាលាខេត្ត ភូមិប៉ាហ៊ីត្បូង សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន
៤-ការងារជួសជុលចំរឹងដែករបងមុខសាលាខេត្ត(ដែកស្មិត) បណ្តោយប្រវែង ២.៩៨ម កម្ពស់
១.៧៨ម ចំនួន ៣៨ប្រលោះ ស្មើនឹង ២០២ម២ និងដែកចំរឹងធម្មតា បណ្តោយប្រវែង ២.៩៨ម
កម្ពស់ ១.៧៨ម ចំនួន ៤៤ប្រលោះ ស្មើនឹង ២៣៣ម២ សរុបទាំងអស់ចំនួន ៤៣៥ម២
ស្ថិតក្នុងបរិវេណសាលាខេត្ត ភូមិប៉ាហ៊ីត្បូង សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ព័ត៌មានទាក់ទង