កិច្ចប្រជុំស្តីពីការចូលរួមបើកឯកសារស្ទង់តម្លៃឆ្នាំ២០២៦ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន
ខេត្តប៉ៃលិន៖ ថ្ងៃព្រហស្បតិ៍ ១១កើត
ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ លោក ប៉ូច
សាអែម ប្រធានមន្ទីរ និងជាប្រធានក្រុមលទ្ធកម្មនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន
បានបើកកិច្ចប្រជុំស្តីពីការចូលរួមបើកឯកសារស្ទង់តម្លៃ ដើម្បីស្វែងរកក្រុមហ៊ុន/សហគ្រាសក្នុងការផ្គង់ផ្គងប្រេងឥន្ធនៈ
និងប្រេងរំអិល ស្បៀងសម្រាប់រដ្ឋបាល សម្ភារ បរិក្ខារ សង្ហារឹម មធ្យោបាយដឹកជញ្ជូន(ម៉ូតូ)
និងការបោះពុម្ព ជូនមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន។ កិច្ចប្រជុំនេះ
មានការបើកឯកសារដេញថ្លៃសរុបចំនួន ៨គម្រោង ដែលមានក្រុមហ៊ុន និងសហគ្រាសចូលរួមដេញថ្លៃចំនួន
៩ក្រុមហ៊ុន/សហគ្រាស។
ព័ត៌មានទាក់ទង