ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំផ្សព្វផ្សាយសារាចរស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី២៨ ខែឧសភា ឆ្នាំ ២០២៦

ខេត្តប៉ៃលិន៖ ថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ មន្ទីរសេដ្ឋកិច្ចនិងហរិញ្ញវត្ថុខេត្តប៉ៃលិន មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ ០៦ សរ ស្តីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ ជូនដល់មន្ទីរជំនាញក្នុងខេត្តប៉ៃលិន។ កិច្ចប្រជុំមានការអញ្ជើញចូលរួមដោយឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងប្រតិភូតំណាងអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានលោក ហាវ ភីរម្យ អនុប្រធាននាយកដ្ឋាននៃនាយកដ្ឋានថវិកានីតយកម្ម, លោក រ័ត្ន ជិន អនុប្រធានការិយាល័យថវិកាវិស័យសង្គមកិច្ចទី១, លោក យ៉ាន យឿន អនុប្រធានការិយាល័យថវិកាវិស័យសង្គមកិច្ចទី២, លោក វ៉ង់ រេបេណា មន្រ្តីការិយាល័យថវិកាវិស័យរដ្ឋបាលទូទៅ, លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត ព្រមទាំងលោក លោកស្រីប្រធាន-អនុប្រធានមន្ទីរ និងប្រធានការិយាល័យគណនេយ្យ គណនេយ្យករមកពីបណ្តាមន្ទីរជំនាញជុំវិញខេត្តផងដែរ។

ព័ត៌មានទាក់ទង