ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំស្តីពីការត្រួតពិនិត្យការធ្វើរបាយការណ៍លទ្ធកម្មប្រចាំឆមាសទី១ និងការធ្វើផែនការលទ្ធកម្មកែតម្រូវប្រចាំឆ្នាំ២០២៦ របស់រដ្ឋបាលក្រុង ស្រុក និងមន្ទីរជំនាញ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ ២០២៦

ខេត្តប៉ៃលិន៖ ថ្ងៃពុធ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅមន្ទីរសេដ្ឋកិច្ចនិងហរិញ្ញវត្ថុខេត្តប៉ៃលិន មានរៀបចំកិច្ចប្រជុំស្តីពីការត្រួតពិនិត្យការធ្វើរបាយការណ៍លទ្ធកម្មប្រចាំឆមាសទី១ និងការធ្វើផែនការលទ្ធកម្មកែតម្រូវប្រចាំឆ្នាំ២០២៦ របស់រដ្ឋបាលក្រុង ស្រុក និងមន្ទីរជំនាញជុំវិញខេត្ត ក្រោមអធិបតីភាពឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីលោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត លោក លោកស្រីតំណាងអភិបាលក្រុង ស្រុក ព្រមទាំងលោក លោកស្រីប្រធាន អនុប្រធានមន្ទីរ និងមន្ត្រីជំនាញជុំវិញខេត្តផងដែរ។

ព័ត៌មានទាក់ទង