កិច្ចប្រជុំស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦
ខេត្តប៉ៃលិន៖
ថ្ងៃសុក្រ
៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមករា
ឆ្នាំ២០២៦ នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន មានរៀបចំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦
ក្រោមអធិបតីភាព ឯកឧត្តម ហុក សុផល អភិបាលរងនៃគណៈអភិបាលខេត្ត
តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក យ៉ាន យឿន, លោក រ័ត្ន ជិន និងលោក
វង់ រេបេណា ប្រតិភូមកពីក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ លោក ប៉ូច
សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន លោក ណេង ករុណា
ប្រធានរតនាគារខេត្ត ព្រមទាំងលោក លោកស្រីប្រធានមន្ទីរជំនាញ និងមន្ត្រីរាជការពាក់ព័ន្ធជុំវិញខេត្ត។
ព័ត៌មានទាក់ទង